(អន្តរជាតិ)៖ នៅទីបំផុតប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro និងប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានផ្ញើសារអបអរសាទរប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden ចំពោះជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន DW នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
សូមបញ្ជាក់ថាកន្លងផុតជាច្រើនសប្តាហ៍ មេដឹកនាំនៅលើពិភពលោកស្ទើរតែទាំងអស់ បានអបអរសាទរមកកាន់លោក Joe Biden ។ ទោះយ៉ាងណាប្រមុខរដ្ឋអាមេរិកឡាទីនទាំងពីរ ក៏ដូចជារុស្សី បានរង់ចាំលទ្ធផលបោះឆ្នោតដោយចេញពីអង្គបោះឆ្នោតជាមុនសិន ទើបមេដឹកនាំទាំងនោះបានផ្ញើសារអបអរសាទរតាមក្រោយ៕




