ស្ថានទូតកម្ពុជា ​ត្រៀមរៀបចំកម្មវិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍​ លើកទី៧០ ​នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ថៃ)៖ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ កាលពី​រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចដល់មន្ត្រីការទូត ដើម្បីត្រៀមរៀបចំកម្មវិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍​ លើកទី៧០ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ខាងមុខ។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តិទៅនៅក្រសួងការបរទេសថៃ ក្រោមប្រធានបទ “Our Shared Culture, Our Shared Future” ដែលផ្តោតលើការពង្រឹងសាមគ្គីភាពរវាងយុវជនកម្ពុជា និងថៃ អមជាមួយការសម្តែងសិល្បៈរួមគ្នា ការបញ្ចាំងឃ្លីបវីដេអូស្តីពីចំណាប់អារម្មណ៍ប្រមុខការទូត និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងការដាក់តាំងបង្ហាញផលិតផលវប្បធម៌ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
BREAKING NEWS: ប្រធានាធិបតីបារាំងលោក Macron ឆ្លងកូវីដ-១៩
អន្តរជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរលោក ចូ បៃដិន ជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក
ព័ត៌មានជាតិ
អង្គការសុខភាពពិភពលោក កំពុងរៀបចំបញ្ជូនក្រុមស្រាវជ្រាវទៅកាន់ក្រុងវូហាន ដើម្បីស៊ើបអង្កេតរកប្រភពដើមនៃកូវីដ-១៩
អន្តរជាតិ
អតីតអភិបាលរដ្ឋ Michigan លោកស្រីJennifer Granholm អាច នឹងត្រូវតែងតាំងធ្វើជារដ្ឋមន្ត្រីក្រសួងថាមពល
អន្តរជាតិ
ឃាតករតាម Twitter ត្រូវបានតុលាការជប៉ុន សម្រេចកាត់ទោសប្រហារជីវិត
អន្តរជាតិ
TOP NEWS: ទីបំផុតមេដឹកនាំរបស់ប្រទេសប្រេស៊ីល និងម៉ិកសិក បានផ្ញើសារអបអរសាទរលោក Joe Biden ចំពោះជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីជាផ្លូវការ
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី