(ភ្នំពេញ)៖ នៅព្រឹកទី១៥ ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៨:៥០នាទី ព្រឹក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ ។
ដំណឹងនេះ ត្រូវបានប្រកាសក្នុងហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាវេលាព្រឹកព្រលឹមថ្ងៃទី១៥ ខែធ្នូនេះ។ សម្តេចតេជោ ក៏សូមជូនពរបងប្អូនជនរួមជាតិ បានចៀសផុតពីជំងឺឆ្លងកូវីដ-១៩ គ្រប់ៗគ្នានៅទូទាំងប្រទេស៕



