សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា លោក ឆែម សាវុធ ភរិយា និង​ក្រុមគ្រួសារ​របស់គាត់ គឺជា​ជនរងគ្រោះ​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា លោក ឆែម សាវុធ ភរិយា និង​ក្រុមគ្រួសារ​របស់គាត់ គឺជា​ជនរងគ្រោះ ហើយក៏​ជា​ភ័ព្វសំណាង ដែល​យើង​បានទទួល​ព័ត៌មាន​ពិតប្រាកដ​ពី​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ ដូច្នេះ​លោក ឆែម សាវុធ និង​ក្រុមគ្រួសារ មិនមាន​កំហុស​ទេ តែ​កូ​វីដ​ទេ ដែលជា​អ្នក​ខុស​។ ការ​លើកឡើងថា លោក ឆែម សាវុធ ត្រូវដាក់​ឲ្យ​ចូល​និវត្ត​នោះ គឺ​មិនត្រូវ​ទេ​។​

​សូម​រម្លឹកថា ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ឆ្លង​មុនគេ គឺ​ក្រុមគ្រួសារ​របស់លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ​។ គិត​មកដល់​ថ្ងៃទី​១៥ ខែធ្នូ​នេះ ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា មាន​អ្នក​ឆ្លង​សរុប ៤១​នាក់​ និងមានអ្នកពាក់ព័ន្ធដល់ទៅជាង ១៨០០០នាក់​។ ក្នុងនោះ ក៏មាន ៣​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដែលមាន​លោក ឆែម សាវុធ ជាសះស្បើយ មុនគេ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ កាលពី​ថ្ងៃទី​១៤ ខែធ្នូ​។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ត្រូវបានគ្រប់គ្រងបានហើយ តែមិនទាន់បញ្ចប់នៅឡើយទេ។ សម្តេចតេជោ ប្រកាសដូច្នេះ ដោយសំអាងលើហេតុផល ៥យ៉ាង ដូចជា មុនថ្ងៃរកឃើញកូវីដ តើអ្នកជំងឺបានទៅកន្លែងណាខ្លះ? ព្រោះកន្លងមក យើងរកឃើញតែ ២ហាង និងគ្រួសារ​លោកឆែមសាវុធ ដែលមានការឆ្លងខ្លាំង​។

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ជាថ្មី​ថា វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ត្រូវ​ចាក់​ដោយ​មិន​យកប្រាក់​ទេ​!
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ​អស់លោកថាខ្ញុំល្ងង់ក៏បានដែរ ​តែល្ងង់មួយនេះ ​អង្គុយលើកៅអីនាយករដ្ឋមន្ត្រីជិត ៤០ឆ្នាំមកហើយ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន រំភើប​ចិត្តនឹង​សប្បុរសជន ដែល​ចូលរួម​បរិច្ចាគ​ថវិកា ទិញ​វ៉ាក់សាំង​កូ​វីដ​១៩
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ជាថ្មី ពី​ការមិន​ប្រើប្រាស់​ច្បាប់ ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ទេ ទោះបី​សម្តេច​ព្រាង​លិខិត​រួច​ក៏ដោយ​!
ព័ត៌មានជាតិ
លទ្ធភាព​ឆ្នាំនេះ នឹងមិន​មានការ​ប្រឡង​បាក់​ឌុប​ទេ តែ​វាយតម្លៃ​លើ​ពិន្ទុ​ឆមាស សម្រេច​ជាប់​ធ្លាក់​តែម្តង​!
ព័ត៌មានជាតិ
TOP NEWS: ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យមន្ត្រីបុគ្គលិកចូលធ្វើការវិញហើយ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី