TOP NEWS: ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យមន្ត្រីបុគ្គលិកចូលធ្វើការវិញហើយ​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុញ្ញាតឲ្យចូលបម្រើការងារវិញ ចំពោះថា្នក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះតទៅ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីដែលបានធ្វើតេស្ត៣លើករួចរាល់ ហើយអវិជ្ជមានកូវីដ១៩។ 

ក្រសួងក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីដែលចូលធ្វើការ ត្រូវធ្វើអនាម័យក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងនៅកន្លែងធ្វើការ ដោយអនុវត្តវិធានការការពារជំងឺកូវីដ១៩ ឲ្យបានត្រឹមត្រូវ ហ្មត់ចត់បំផុត តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការពាក់ម៉ាស់ ការលាងសម្អាតដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល។

សូមជម្រាបថា ក្រសួងមហាផ្ទៃ បានបិទការចេញ-ចូល មួយរយៈបន្ទាប់មានផ្ទុះព្រឹត្តិការណ៍២៨វិច្ឆិកា ដើម្បីបាញ់ថ្នាំការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលកូវីដ១៩ ក្នុងលក្ខណៈឆ្លងសហគមន៍។ 

ជាមួយគ្នានេះ ក្រសួងក៏បានណែនាំក្រើនរំលឹកចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ត្រូវបន្តធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវហ្មត់ចត់បំផុត ហើយត្រូវមកធ្វើតេស្តជាលើកទី៣ ជាបន្តទៀត ដែលកំណត់កាលបរិច្ឆេទ និងពេលវេលាដោយក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន សែន ​បំភ្លឺទាក់ទងនឹងការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩​ នារយៈពេល​ខ្លីកន្លងមក​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ជាថ្មី​ថា វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ត្រូវ​ចាក់​ដោយ​មិន​យកប្រាក់​ទេ​!
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ​អស់លោកថាខ្ញុំល្ងង់ក៏បានដែរ ​តែល្ងង់មួយនេះ ​អង្គុយលើកៅអីនាយករដ្ឋមន្ត្រីជិត ៤០ឆ្នាំមកហើយ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន រំភើប​ចិត្តនឹង​សប្បុរសជន ដែល​ចូលរួម​បរិច្ចាគ​ថវិកា ទិញ​វ៉ាក់សាំង​កូ​វីដ​១៩
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ជាថ្មី ពី​ការមិន​ប្រើប្រាស់​ច្បាប់ ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ទេ ទោះបី​សម្តេច​ព្រាង​លិខិត​រួច​ក៏ដោយ​!
ព័ត៌មានជាតិ
លទ្ធភាព​ឆ្នាំនេះ នឹងមិន​មានការ​ប្រឡង​បាក់​ឌុប​ទេ តែ​វាយតម្លៃ​លើ​ពិន្ទុ​ឆមាស សម្រេច​ជាប់​ធ្លាក់​តែម្តង​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី