(ភ្នំពេញ)៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដោយណែនាំឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ ពិនិត្យលទ្ធភាព ដោយលុបចោលការប្រឡងបាក់ឌុប នៅឆ្នាំនេះ ហើយវាយតម្លៃលើពិន្ទុប្រឡងឆមាស ដើម្បីសម្រេចជាប់ធ្លាក់តែម្តង។ មូលហេតុ ដោយសារតែជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅបន្តអូសបន្លាយ ដែលនៅថ្ងៃទី១១មករា ឆ្នាំ២០២១ គឺមិនទាន់បិទបញ្ចប់បាននោះទេ។ តាមសម្តេចតេជោ ហ៊ុន សែន ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា អាចបិទបញ្ចប់ យ៉ាងហោចណាស់ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០៕



