(ភ្នំពេញ)៖ ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី១៥ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញពីលិខិត ព្រះរាជក្រឹត្យ និងពង្រាងអនុក្រឹត្យ ដែលត្រូវដាក់ប្រទេសក្នុងភាពអាសន្ន។ ក៏ប៉ុន្តែសម្តេចតេជោ ប្រកាសហើយប្រកាសទៀតថា សម្តេចនឹងមិនប្រើប្រាស់ច្បាប់ដាក់ប្រទេសឲ្យស្ថិតក្នុងភាពអាសន្នឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវសូមឲ្យប្រជាពលរដ្ឋបន្តតាមរបៀបថ្មី ដូចសព្វថ្ងៃ។ ពោលគឺព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ត្រូវបានគ្រប់គ្រងបានហើយ តែមិនទាន់បញ្ចប់៕



