TOP NEWS: អាមេរិក ត្រៀមខ្លួន សម្រាប់ការចាក់វ៉ាក់សាំង Covid-19 លើកដំបូង នៅថ្ងៃចន្ទនេះ ខណៈអ្នកស្លាប់កើនដល់ជិត ៣សែននាក់​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ មន្ត្រីនិយាយថា ពលរដ្ឋរដ្ឋអាមេរិក នៅញូវយ៉ក នឹងចាប់ផ្តើមទទួលថ្នាំបង្ការមេរោគកូវីដ១៩ Pfizer / BioNTech ចាប់ពីថ្ងៃច័ន្ទនេះ បន្ទាប់ពីវាក់សាំងនេះ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់។

លោក Gustave Perna ដែលកំពុងទទួលខុសត្រូវត្រួតពិនិត្យការចែកចាយ បានថ្លែងថា វ៉ាក់សាំងចំនួន ៣លានដូសដំបូង នឹងត្រូវបញ្ជូនទៅគ្រប់រដ្ឋទាំងអស់។ លោកថ្លែងថា «យើងរំពឹងថា ទីតាំងចំនួន ១៤៥កន្លែង នៅទូទាំងរដ្ឋទាំងអស់ នឹងទទួលបានវ៉ាក់សាំងនៅថ្ងៃចន្ទនេះ ហើយ ៤២៥កន្លែងផ្សេងទៀត ទទួលនៅថ្ងៃអង្គារ និង៦៦ទីតាំងចុងក្រោយ ទទួលនៅថ្ងៃពុធ។

យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា មានជនជាតិអាមេរិកជិត៣សែននាក់ បានស្លាប់ដោយសារCovid-19 ហើយអ្នកឆ្លងជាង ១៦,២លាននាក់។

វ៉ាក់សាំងនេះផ្តល់នូវប្រសិទ្ធភាពការពាររហូតដល់៩៥% ប្រឆាំងនឹង Covid-19 ហើយត្រូវបានគេចាត់ទុកថា មានសុវត្ថិភាព។ ចក្រភពអង់គ្លេស បានចាក់វ៉ាក់សាំងនេះមុនគេ៕


អត្ថបទដែលជាប់ទាក់ទង
ឃាតករតាម Twitter ត្រូវបានតុលាការជប៉ុន សម្រេចកាត់ទោសប្រហារជីវិត
អន្តរជាតិ
ស្ថានទូតកម្ពុជា ​ត្រៀមរៀបចំកម្មវិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍​ លើកទី៧០ ​នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ​
អន្តរជាតិ
វិមានក្រឹមឡាំង៖ ប្រធានាធិបតីលោក ពូទីន ផ្ញើសារអបអរសាទរ លោក ចូ បៃឌិន ក្រោយអង្គបោះឆ្នោតសហរដ្ឋអាមេរិកទទួលស្គាល់ជ័យជម្នះ
អន្តរជាតិ
គិលានុប្បដ្ឋាយិកាម្នាក់នៅញូវយ៉ក ដែលទទួលបានការចាក់វ៉ាក់សាំង COVID-19 ចង់ឱ្យពលរដ្ឋអាមេរិកមានទំនុកចិត្តចំពោះសុវត្ថិភាពរបស់វ៉ាក់សាំង
អន្តរជាតិ
TOP NEWS: ចំ​នួនអ្នកស្លាប់ដោយសារកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានកើនដល់ទៅ៣សែននាក់ ខណៈការវ៉ាក់សាំងក្នុងប្រទេសមហាអំណាចនេះកំពុងចាប់ផ្តើម
អន្តរជាតិ
BREAKING NEWS: អង្គបោះឆ្នោត បោះឆ្នោតជ្រើសរើស​លោក Joe Biden ជា​ប្រធានាធិបតីទី៤៦​របស់​សហរដ្ឋអាមេរិក
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី