(អន្តរជាតិ)៖ ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅខាងក្រៅវិហារ St. John the Divine Church ក្នុងតំបន់ Manhattan ក្រុងញូវយ៉ក បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។
យោងតាមប៉ូលីសនិងសាក្សីជាច្រើននាក់ដែលបានភៀសខ្លួនចេញពីកន្លែងកើតហេតុដោយភាពភ័យស្លន់ស្លោរ បានរៀបរាប់ថា ការបាញ់ប្រហារនេះបានកើតឡើងនៅព្រះវិហារ ដែលកំពុងប្រគុំតន្រ្តីត្រៀមអបអរបុណ្យ គ្រឹះស្មាស់ ដែលមានការចូលរួមពីមនុស្ស២០០នាក់។ ខ្មាន់កាំភ្លើងបានបាញ់ចំនួន១៥គ្រាប់ ហើយគ្មានប៉ូលីសរងរបួសទេ។





