កូ​វីដ​១៩៖ មាន​អ្នក​ឆ្លង​ថ្មី ២​នាក់​ទៀត ជា​អ្នកដំណើរ​មកពី​ហ្ស៊​កដា​នី និង​ម៉ាលី​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ព្រលឹម​ថ្ងៃអាទិត្យ ទី​១៣ ខែធ្នូ​នេះ​ថា មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី ចំនួន ២​នាក់ គឺជា​អ្នកដំណើរ មកពី​ប្រទេស​ហ្ស៊​កដា​នី និង​មក​ប្រទេស​ម៉ាលី​។​

​តាម​សេចក្តីប្រកាស បុរស​ជនជាតិ​ហ្ស៊​កដា​នី អាយុ ៤៧​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ មកពី​ប្រទេស​ហ្ស៊​កដា​នី បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ ដែល​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុរស​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​ប​សាធារណៈ នៃ​ក្រសួងសុខាភិបាល គឺ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូ​វាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន​។​

​ក្រសួងសុខាភិបាល បាន​កត់សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ៧៧​នាក់​។ ក្នុងនោះ អ្នកដំណើរ ៧៦​នាក់​ផ្សេងទៀត ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​នោះ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៣១​នាក់ និង​សណ្ឋាគារ​មួយទៀត ចំនួន ៤៥​នាក់​។​

​ដោយឡែក អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ម្នាក់ទៀត គឺជា​បុរស​ជនជាតិខ្មែរ អាយុ ៣២​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នក​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ម៉ាលី បន្ត​ជើងហោះហើរ នៅ​កូរ៉េខាងត្បូង មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ខាងលើ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន​។​

​ករណីនេះ ក្រសួងសុខាភិបាល បាន​កត់សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ៦៣​នាក់​។ ក្នុងនោះ អ្នកដំណើរ ៦២​នាក់ ដែលមាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ ចំនួន ៣១​នាក់ សណ្ឋាគារ​មួយទៀត ចំនួន ម្នាក់ និង​សណ្ឋាគារ​ផ្សេង​មួយទៀត ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៣០​នាក់​។​

​ក្រសួងសុខាភិបាល បានប្រកាសថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស​កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣៥៩​នាក់​។ ក្នុងនោះ ៣០៧​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​។ រីឯ ៣៤​នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ អ្នក​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ចំនួន ១១​នាក់ និង ៧​នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន​៕​

អត្ថបទដែលជាប់ទាក់ទង
សម្តេច​ប្រធានរដ្ឋសភា ហេង សំរិន​៖ សូម​ជនរួមជាតិ បន្ត​ការពារ​ខ្លួន​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ប្រទេស​អភិវឌ្ឍន៍​ទាំងអស់ បំពេញ​ឲ្យ​បាន​ពេញលេញ​នូវ​កាតព្វកិច្ច ដែល​បាន​សន្យា​
ព័ត៌មានជាតិ
កម្ពុជា​-​ចិន ទាក់ទង​គ្នា ដើម្បី​ឲ្យ​កម្ពុជា អាច​ទទួលបាន​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ​១៩ ពី​មិត្ត​ចិន​!
ព័ត៌មានជាតិ
យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ចិន នៅក្នុង​សម័យ​កូ​វីដ​-១៩ បង្ហាញ​ដោយ​មន្ត្រី​រាជបណ្ឌិត្យ សភាកម្ពុជា​
ព័ត៌មានជាតិ
តំណាងកម្ពុជា ឆ្លើយតបមន្ត្រី UN ដែលរិះគន់លើការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩
ព័ត៌មានជាតិ
ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា មិនមាន​អ្នក​ឆ្លង​ថ្មី​ទេ រីឯ​អ្នក​ធ្វើតេស្ត លើក​ទី​៣ កាលពី​ថ្ងៃទី​១២​ធ្នូ មាន​ជាង ៨៨០០​នាក់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី