សម្តេច​ប្រធានរដ្ឋសភា ហេង សំរិន​៖ សូម​ជនរួមជាតិ បន្ត​ការពារ​ខ្លួន​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាស​ជនរួមជាតិ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា សម្តេច និង​សមាជិក​ក្រុមគ្រួសារ ព្រមទាំង​សមាជិក សមាជិកា​រដ្ឋសភា ដែល​បាន​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា បានធ្វើ​តេស្ត​លើក​ទី​៣ កាលពី​ថ្ងៃទី​១២​ធ្នូ ជា​លទ្ធផល «​អវិជ្ជមាន​ទាំងអស់​»​។​

​សម្តេច​ប្រធានរដ្ឋសភា បន្តថា ទោះបី​ស្ថានការណ៍​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ហាក់​ត្រូវបាន​យើង​គ្រប់គ្រង​ទាំងស្រុង​ហើយ​ក្តី ប៉ុន្តែ​សូម​ជនរួមជាតិ កុំ​ប្រហែស​ជាមួយនឹង​ជំងឺ​កូ​វីដ​១៩​ឱ្យសោះ​។ ជំងឺ​នេះ នៅ​បន្ត​គំរាមកំហែង​ប្រទេស​យើង និង​សកលលោក​ជានិច្ច​។ យើង​អាច​ភ្លេច​ជំងឺ​កូ​វីដ​១៩ តែ​កូ​វីដ​១៩ មិនដែល​ភ្លេច​យើង​នោះឡើយ​។​

​សម្តេច ហេង សំរិន បាន​បន្ថែមថា «​សូម​អំពាវនាវ​ដល់​ជន​រួមជាតិ ​បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​រាល់​វិធានការ​ការពារ​ទាំងឡាយ ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល ដូចជា​ត្រូវ​ពាក់​ម៉ាស​ជានិច្ច ជៀសវាង​ការជួប​ជុំគ្នា​ដែលមាន​មនុស្ស​ច្រើន ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព ហើយ​ឧស្សាហ៍​លាង​សម្អាត​ដៃ​ជាប្រចាំ​។ បើ​មិនមាន​ការចាំបាច់ ពុំគួរ​ចេញ​ក្រៅ​ផ្ទះ​នោះឡើយ​»​។​

​សម្តេច ហេង សំរិន បន្ថែមថា ភារកិច្ច​សំខាន់​របស់​យើង ក្នុង​ការជួយ​សង្គមជាតិ ក្រុមគ្រួសារ​នាពេលនេះ គឺ​ការចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ធ្វើយ៉ាងណា​កុំឱ្យ​ឆ្លង​ជំងឺ​មកលើ​ខ្លួន គ្រួសារ និង​សហគមន៍​យើង​។​

​សម្តេច ហេង សំរិន បាន​បន្ថែម​ក្នុង​ហ្វេ​ស​ប៊ុ​ក ដោយ​សូម​ជូនពរ​ជនរួមជាតិ រីករាយ​នាឱកាស​ឈប់សម្រាក​ចុង​សប្តាហ៍​នេះ និង​ទទួលបាន​សេចក្តីសុខ និង​សុភមង្គល​គ្រប់​ក្រុមគ្រួសារ និង​សូមឱ្យ​ជំងឺ​កូ​វីដ​-១៩ សាហាវ​នេះ ជៀស​ចេញ​ចាក​ឆ្ងាយ​ពី​សកលលោក ក្នុងពេល​ឆាប់ៗ​នេះ​៕​


អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម​ វេង សាខុន ដឹកនាំកិច្ចប្រជុំបន្ទាន់មួយ!​
ព័ត៌មានជាតិ
ក្រសួង​ធនធានទឹក និង​ឧតុនិយម ទុកពេល​ឲ្យ​អង្គការ WCS ត្រឹម​ថ្ងៃ​អង្គារ​ស្អែក​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន អបអរសាទរ ខួប​លើក​ទី​២៨ នៃ​ការដាក់បញ្ចូល​រមណីយ​ដ្ឋា​ន​អង្គរ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ​
ព័ត៌មានជាតិ
Good News៖ ជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២នាក់ និងមិនមានអ្នកឆ្លងថ្មីទេ!
ព័ត៌មានជាតិ
ព្រះមហាក្សត្រ ត្រាស់បង្គាប់ ផ្តល់គោរមងារដល់លោក ម៉ម វណ្ណឌី ​​ជា ឧកញ៉ា​
ព័ត៌មានជាតិ
BEST TV: ទស្សនាវីដេអូ គម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ និងស្តារ-កែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី