ស្នងការរាជធានី៖ ​គ្មានការបើកល្បែងស៊ីសងខុសច្បាប់​ ​នៅខណ្ឌជ្រោយចង្វារ​ ​និងខណ្ឌព្រែកព្នៅនោះទេ​​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែធ្នូនេះ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធទាក់ទងនឹងការចុះផ្សាយព័ត៌មានមិនពិតរបស់ហ្វេសបុកផេកមួយចំនួន​ ពាក់ព័ន្ធទៅនឹងការបើកលេងល្បែងស៊ីសង​ នៅខណ្ឌជ្រោយចង្វារ​ និងខណ្ឌព្រែកព្នៅ។

ស្នងការដ្ឋាននគរបាល បានបញ្ជាក់ថា បន្ទាប់ពីបានឃើញព័ត៌មានមួយចំនួនបានចុះផ្សាយថា មានទីតាំងលេងល្បែងស៊ីសង​ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ​ថា មានបុគ្គលឈ្មោះ សូ សំឡូត កំពុងតែបើកទីតាំងល្បែងស៊ីសង នៅក្នុងបុរីមង្គលភ្នំពេញ (ព្រែកលៀប) ផ្ទះលេខ១៥ និងមួយទីតាំងទៀតនៅខណ្ឌព្រែកព្នៅ កម្លាំងប៉ុស្តិ៍ទាំង២ ក៏បានចុះដល់ទីតាំងខាងលើផ្ទះលេខ១៥ បុរីមង្គលភ្នំពេញ ក្រុមទី៤ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បានឃើញថា ទីតាំងទាំងនោះគឺ បិទទ្វារផ្ទះចាក់សោរ ហើយបើតាមប្រភពព័ត៌មានពីអ្នកជិតខាងក្នុងបុរីបានបញ្ជាក់ថា នៅផ្ទះលេខ១៥ ខាងលើជាផ្ទះជួលហើយអ្នកដែលស្នាក់នៅក្នុងផ្ទះជួលនេះបានរើសម្ភារៈចេញពីទីតាំងខាងលើ តាំងពីកន្លះខែមុនមកម្ល៉េះ។ 

ដោយឡែក ទីតាំងមួយកន្លែងទៀតនៅផ្ទះ៦ល្វែង ស្ថិតនៅភូមិខ្មែរលើ សង្កាត់គោរកា គឺជាផ្ទះកំពុងសាងសង់មិនទាន់រួចរាល់។ ស្នងការដ្ឋាននគរបាលបានអះអាងថា ជាក់ស្តែងទីតាំងទាំង២ខាងលើ មិនមានបើកលេងល្បែងស៊ីសងខុសច្បាប់ដូចការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននោះទេ៕

អត្ថបទដែលជាប់ទាក់ទង
ផ្អាកអាជីវកម្មRelax Hill Resort បន្ទាប់ពីមានអ្នកជំងឺកូវីដ-១៩ម្នាក់បានទៅស្នាក់នៅទីនោះ
ព័ត៌មានជាតិ
ឯកឧត្ដម ជិន ម៉ាលីន៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនប្រារព្ធពិធីជួបជុំអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូនោះទេនៅឆ្នាំ្ននេះ
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សិរី ឈ្នះពានរង្វាន់ ​«ប្រព័ន្ធទូទាត់នាពេលអនាគត» ​
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ ​កម្ពុជាត្រូវការចាក់វ៉ាក់សាំងទៅដល់មនុស្សចំនួន ១០លាននាក់​
ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ ​ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី​១៤ តាមប្រព័ន្ធវីដេអូ​
ព័ត៌មានជាតិ
ជួយត្រេកអរ! ​ចាប់ពីថ្ងៃនេះទៅ ​ជនពិការទាំងខ្មែរ និងបរទេស​ មានសិទ្ធិទទួលបណ្ណបើកបរស្របច្បាប់ហើយ ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី