(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា កម្ពុជាគ្រោងនឹងទិញវ៉ាក់សាំងជំនួនមួយលានដូស ហើយកម្ពុជាក៏ត្រូវការចាក់វ៉ាក់សាំងទៅដល់មនុស្សចំនួន ១០លាននាក់ផងដែរ។ ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចប្រជុំ ACMEC តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ។
ក្នុងកិច្ចប្រជុំសម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យធ្វើយ៉ាងណា ប្រទេសទាំងអស់យកចិត្តទុកដាក់ទៅលើបញ្ហាវ៉ាក់សាំងគ្រាដែលប្រទេសវៀតណាមបានប្រកាសទិញវ៉ាក់សាំង ប្រទេសឡាវ និងថៃក៏បានប្រកាសទិញវ៉ាក់សាំងដែរ។ ទន្ទឹមនឹងនេះ សម្ដេចតេជោបានស្នើឲ្យមានការចែករំលែកបទពិសោធន៍ ក្នុងការប្រើប្រាស់វ៉ាក់សាំងនេះផងដែរ៕





