TOP NEWS: សហរដ្ឋអាមេរិក​ សម្រេច​រឹតបន្តឹង​ទិដ្ឋាការ​ធ្វើដំណើរ​ សម្រាប់​សមា​ជិ​ក​បក្សកុម្មុយនិស្ត​ចិន​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​អន្តរជាតិ​)៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក បាន​បញ្ជាក់ថា ក្រសួងការបរទេស​អា​មេ​រិ​ក ​កំពុង​ដាក់​កម្រិត​ថ្មី​លើ​ទិដ្ឋាការ​ធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក​ សម្រាប់​សមាជិក​នៃ​គណ​បក្សកុម្មុយនិស្ត​ចិន​។​

​យោងតាម​ច្បាប់​ថ្មី ទិដ្ឋាការ​ធ្វើដំណើរ​រប​ស់​សមាជិក​បក្សកុម្មុយនិស្ត​ចិន (CCP) និង​សមាជិកគ្រួសារ គឺ​នឹង​ផ្លាស់ប្តូរ​ភ្លាមៗ​ពី​អនុញ្ញាត​ឲ្យ​ស្នាក់នៅ​១០​ឆ្នាំ បន្ថយ​មក​ត្រឹម​ឲ្យ​ស្នាក់​នៅត្រឹម​១​ខែ ហើយនឹង​អនុញ្ញាត​ឲ្យ​ចូល​បានតែ​មួយ​លើក​។​

​វិធានការ​ថ្មី​នេះ ​ធ្វើឡើង​ក្នុង​រយៈពេល​មិន​ដល់​២​ខែ​ផង ​មុនពេល​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ នឹង​ចាក​ចេញពី​អំណាច ហើយ​ជា​វិធានការ​ចុងក្រោយ ដែល​បង្ក​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង រវាង​ទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង​ប៉េកាំង​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ដដែល​ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ​ផ្ញើ​ទៅកាន់​ទូរទស្សន៍ CNN ថា​៖ «​នេះ​ជា​គោលនយោបាយ​ដែល​យើង​កំពុង​បន្ត​អនុវត្ត​នៅ​ទូទាំង​សហរដ្ឋអាមេរិក ដើម្បី​ការពារ​ប្រជាជាតិ​របស់​យើង​ពី​ឥទ្ធិពល​អាក្រក់​របស់​បក្ស​កុម្ម​និ​ស្ត​ចិន​។ ក្រោម​ច្បាប់​អន្តោប្រវេសន៍ និង​សញ្ជាតិ​របស់​សហរដ្ឋអាមេរិក គឺ​ក្រសួងការបរទេស​មាន​សិទ្ធិអំណាច​ក្នុងការ​កំណត់​ដែន​កំណត់​សុពលភាព​ទិដ្ឋាការ​របស់​ក្រុម​នៃ​បុគ្គល​ដែលមាន​អរិភាព ធ្វើ​ឲ្យ​ខូច​គុណ​តម្លៃ​របស់​សហរដ្ឋអាមេរិក​»​។​

​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ យើង​បាន​អនុញ្ញាតឱ្យ​សមាជិក​បក្ស​កុម្ម​យ​និ​ស្ត​ចិន ចេញចូល​ធ្វើដំណើរ​ដោយ​សេរី ទាំង​ការងារ​ផ្លូវការ និង​ការទំនាក់ទំនង​អាជីវកម្ម​នៅ​សហរដ្ឋអាមេរិក ខណៈដែល​ចិន មិនបាន​ផ្តល់​សិទ្ធិ​ដោយ​សេរី​ដូចគ្នានេះ ដល់​ពលរដ្ឋ​អាមេរិក​នៅ​ប្រទេស​ចិន​នោះទេ​។ លើសពីនេះ ពួកគេ​បាន​ចូលមក​លួច បច្ចេកវិទ្យា និង​គំរូ​អភិវឌ្ឍន​ប្រទេស​ពី​លោកខាងលិច ទៅធ្វើ​នៅ​ប្រទេស​ចិន​។  អ្នកនាំពាក្យ​រូបនោះ​បាន​បន្ត​និយាយថា វិធានការ​នេះ គឺ​ដើម្បី​បន្ថយឥទ្ធិពល​លទ្ធិ​ម៉ាក្ស​និយម លេនីន​និយម ដែល​បង្ក​អរិភាព​ចំពោះ​ពិភពលោក​សេរី​។​

​ក្រសួងការបរទេស​អា​មេ​រិ​ក ​ក្រោម​ការដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី Mike Pompeo តែង​បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់​ប្រឆាំងនឹង​រដ្ឋាភិបាល​ចិន ខណៈ​ភាព​តានតឹង​រវាង​អាមេរិក​និង​ចិន នៅតែ​បន្ត​កើនឡើង ឥតឈប់ឈរ​៕​

អត្ថបទដែលជាប់ទាក់ទង
ក្រៅពី​ស្តា​ត​អូឡាំពិក ការធ្វើ​តេស្ត​ លើក​ទី​២ នៅថ្ងៃ​៨​ធ្នូ ក៏​នឹងធ្វើ​នៅ​ក្រសួងមហាផ្ទៃ​ដែរ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ មិនគួរ​ត្រូវបាន​ប្រទេស​ណាមួយ ឆ្លៀត​យកមកអនុវត្ត​ជា​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​នោះឡើយ​
ព័ត៌មានជាតិ
ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ឆ្លង​ថ្មី ៤​នាក់​ទៀត រីឯ​អ្នក​ធ្វើតេស្ត កើនឡើង​ដល់​ជិត ៩៨០០ នាក់
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល សម្រេចយក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ធ្វើ​កន្លែង​ពិនិត្យ​យក​សំណាក ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
ខេត្ត​ព្រះសីហនុ ត្រៀម​អាគារ ៣​ទីតាំង សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក
ព័ត៌មានជាតិ
ម្ចាស់កាសែតប្រឆាំងដ៏ល្បី លោក Jimmy Lai ត្រូវប៉ូលិសហុងកុងចាប់ឃុំខ្លួនពីបទឆបោក
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី