ម្ចាស់កាសែតប្រឆាំងដ៏ល្បី លោក Jimmy Lai ត្រូវប៉ូលិសហុងកុងចាប់ឃុំខ្លួនពីបទឆបោក​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ហុងកុង)៖ មហាសេដ្ឋីហុងកុង និងជាម្ចាស់កាសែតប្រឆាំងល្បី លោក ជីម មីឡៃ (Jimmy Lai) ត្រូវបានប​ញ្ជូនខ្លួនទៅកាន់មន្ទីរឃុំឃាំង ក្រោមការចោទប្រកាន់ពីបទឆបោក។ នេះបើតាមការចេញផ្សាយរបស់ CNA នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។

លោក ឡៃ អាយុ៧៣ឆ្នាំ ជាម្ចាស់សារព័ត៌មាន Apple Daily ជាកាសែតពេញនិយមមួយដែលរិះគន់អាជ្ញាធរមិនសំចៃ។ លោក ឡៃ ព្រមទាំងនាយកប្រតិបត្តិ ពីររូបទៀតរួមមានលោក Royston Chow និងលោក Wong Wai-keung ប្រឈមនឹងការចោទប្រកាន់ពីបទឆបោក ដែលត្រូវបានប្រើក្នុងគោលបំណង ដែលមិនត្រូវបានអនុញ្ញាតនៅក្នុងកិច្ចសន្យាជួល។

មន្ត្រីប៉ូលិសបានឆ្មក់ចូលទីស្នាក់ការកណ្តាលរបស់ Apple Daily កាលពីខែសីហា និងបានចាប់ខ្លួនបុគ្គលិកជាន់ខ្ពស់ជាច្រើនរូប ក្រោមការចោលប្រកាន់ពីបទគប់គិតជាមួយកម្លាំងបរទេស ដែលបានចែងនៅក្នុងច្បាប់សន្តិសុខជាតិថ្មី។ រហូតមកដល់ពេលនេះគ្មាននរណាម្នាក់ត្រូវបានចោទប្រកាន់ពីបទរំលោភសន្តិសុខជាតិណាមួយឡើយ៕

អត្ថបទដែលជាប់ទាក់ទង
BEST TV: ស្ត្រីខ្មែររស់នៅប្រទេសបារាំង ចែករំលែកចំណេះដឹងពីរបៀបការពារខ្លួនពីជំងឺកូវីដ១៩
ព័ត៌មានជាតិ
ក្រៅពី​ស្តា​ត​អូឡាំពិក ការធ្វើ​តេស្ត​ លើក​ទី​២ នៅថ្ងៃ​៨​ធ្នូ ក៏​នឹងធ្វើ​នៅ​ក្រសួងមហាផ្ទៃ​ដែរ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ មិនគួរ​ត្រូវបាន​ប្រទេស​ណាមួយ ឆ្លៀត​យកមកអនុវត្ត​ជា​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​នោះឡើយ​
ព័ត៌មានជាតិ
ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ឆ្លង​ថ្មី ៤​នាក់​ទៀត រីឯ​អ្នក​ធ្វើតេស្ត កើនឡើង​ដល់​ជិត ៩៨០០ នាក់
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល សម្រេចយក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ធ្វើ​កន្លែង​ពិនិត្យ​យក​សំណាក ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
ខេត្ត​ព្រះសីហនុ ត្រៀម​អាគារ ៣​ទីតាំង សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី