ខេត្ត​ព្រះសីហនុ ត្រៀម​អាគារ ៣​ទីតាំង សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្ត​ព្រះសីហនុ​)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​អាគារ សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំង ៣​ទីតាំង ដែល​ស្ថិតនៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។ ការចុះ​ពិនិត្យមើល​ទីតាំង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក កាលពី​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ អមដំណើរ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោកស្រី​ប្រធាន​មន្ទីរ​សុខាភិបាល និង​នាយិកា​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​។​

​បន្ទាប់ពី​ចុះ​ពិនិត្យមើល​ទីតាំង​អាគារ សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​រួចមក ឯកឧត្តម អភិបាលខេត្ត បាន​បន្តទៅ​ពិនិត្យ​ការសាងសង់​សំណង់​អាគារ​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ មាន​ទីតាំង​ស្ថិតនៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដែលជា អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់​ដល់​មន្ទីរពេទ្យបង្អែក​ខេត្ត សំរាប់​បំរើ​ដល់​ភាពចាំបាច់​របស់​ប្រជាពលរដ្ឋ​។ មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​នេះ គឺ​បំពាក់​ដោយ​ម៉ាស៊ីន​វិភាគ និង​បរិក្ខារ​ទំនើបៗ ដើម្បី​ជួយ​សម្រួល​ក្នុងការ​ពិនិត្យ វិភាគ​ជំងឺឆ្លង​ទូទៅ ពិសេស​ជំងឺឆ្លង​ដូចជា​ជំងឺ​កូ​វីដ​-១៩ ជាដើម​៕​

អត្ថបទដែលជាប់ទាក់ទង
បុគ្គលិកវិទ្យុបារាំង RFI ភាសាខ្មែរ ធ្វើតេស្តរកមេរោគកូវីដ និងត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ
ព័ត៌មានជាតិ
BEST TV: ស្ត្រីខ្មែររស់នៅប្រទេសបារាំង ចែករំលែកចំណេះដឹងពីរបៀបការពារខ្លួនពីជំងឺកូវីដ១៩
ព័ត៌មានជាតិ
ក្រៅពី​ស្តា​ត​អូឡាំពិក ការធ្វើ​តេស្ត​ លើក​ទី​២ នៅថ្ងៃ​៨​ធ្នូ ក៏​នឹងធ្វើ​នៅ​ក្រសួងមហាផ្ទៃ​ដែរ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ មិនគួរ​ត្រូវបាន​ប្រទេស​ណាមួយ ឆ្លៀត​យកមកអនុវត្ត​ជា​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​នោះឡើយ​
ព័ត៌មានជាតិ
ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ឆ្លង​ថ្មី ៤​នាក់​ទៀត រីឯ​អ្នក​ធ្វើតេស្ត កើនឡើង​ដល់​ជិត ៩៨០០ នាក់
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល សម្រេចយក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ធ្វើ​កន្លែង​ពិនិត្យ​យក​សំណាក ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី