ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ឆ្លង​ថ្មី ៤​នាក់​ទៀត រីឯ​អ្នក​ធ្វើតេស្ត កើនឡើង​ដល់​ជិត ៩៨០០ នាក់​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាសថា មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ៤​នាក់​ទៀត ដែលជា​អ្នកពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។ អ្នក​ឆ្លង​ថ្មី​ទាំង ៤​នាក់​នោះ ជា​បុរស​ជនជាតិខ្មែរ អាយុ ៣៩​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​បុរី​លឹម​ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ជា​បុគ្គលិក នៅ​ហាង​លក់​កុំ​ព្យួ​ទ័​រ ឈ្មោះ ឌី​ម កំ​ព្យួ​ទ័​រ ផ្លូវ​ព្រះសីហនុ រាជធានី​ភ្នំពេញ ដែល​ត្រូវជា​បងថ្លៃ​ជីដូនមួយ​របស់​បុរស អាយុ ២៣​ឆ្នាំ ដែល​បាន​រកឃើញ​មាន​វីរុស កូ​វីដ​១៩ នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០​។​

​ចំណែក ៣​នាក់​ទៀត រួមមាន ស្ត្រីជន​ជាតិខ្មែរ អាយុ ៣២​ឆ្នាំ ជា​ភរិយា​របស់​បុរស អាយុ ៣៩​ឆ្នាំ​ខាងលើ មាន​អាសយដ្ឋាន ស្នាក់នៅ​បូរី លឹម ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​បុរស​អាយុ ២៣​ឆ្នាំ ដែលមាន​រកឃើញ​វីរុស​កូ​វីដ​១៩ នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០​។ កុមារា ជនជាតិខ្មែរ អាយុ ៣​ឆ្នាំ ត្រូវជា​កូនប្រុស បុរស​អាយុ ៣៩​ឆ្នាំ និង​ស្ត្រី​អាយុ ៣២​ឆ្នាំ ខាងលើ មាន​អាសយដ្ឋាន នៅ​បូរី​លឹម​ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​ត្រូវជា​ក្មួយប្រុស​បុរស​អាយុ ២៣​ឆ្នាំ ដែលមាន​រកឃើញ​វីរុស​កូ​វីដ​១៩ នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០​។ រីឯ​ម្នាក់ទៀត ជា​បុរស​ជនជាតិខ្មែរ អាយុ ២២​ឆ្នាំ មាន​អាសយដ្ឋាន នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ ជា​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ជា​ស្ត្រី អាយុ ២១​ឆ្នាំ ដែល​បាន​ចូលទៅ​ហាង​នោះដែរ​។​

​ក្រោយ​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ អ្នកជំងឺ​ថ្មី​ទាំង ៤​នាក់ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល បាន​បន្ថែមថា គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​សរុប​ទាំងអស់ បាន​ចំនួន ៩៧៩៣​នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ សរុប​ចំនួន ២៣​នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​អំពាវនាវ​ឲ្យ​អ្នក​ប៉ះពាល់​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ទាំងអស់ ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ ឲ្យ​បាន​ត្រឹមត្រូវ និង​អញ្ជើញ​ទៅធ្វើ​តេស្ត ជា​លើក​ទី​២ នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ ដែល​ក្រសួងសុខាភិបាល នឹង​រៀបចំ​ទីតាំង​យក​វត្ថុ​សំណាក នៅ​បរិវេណ​ក្រសួងមហាផ្ទៃ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ និង​នៅតាម​មន្ទីរ​សុខាភិបាល ខេត្ត ( ដែល​ទទួលខុសត្រូវ ក្នុង​ការរៀបចំ​ទីកន្លែង​នៅពេលនោះ សម្រាប់​អ្នកពាក់ព័ន្ធ​នៅតាម​ខេត្ត )។

គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៤ ខែធ្នូ នៅទូទាំងប្រទេសកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៣៥នាក់។ ក្នុងនោះ ៣០៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៣១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ( ២៦នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ និង ៥នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ )៕

​​

អត្ថបទដែលជាប់ទាក់ទង
នាយករដ្ឋមន្រ្តីបារាំង និយាយថាវ៉ាក់សាំងកូវីដ-១៩ នឹងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
ព័ត៌មានជាតិ
បុគ្គលិកដទៃទៀត នៅហាង Pedro នៅផ្លូវព្រះសីហនុ ត្រូវក្រសួង ណែនាំឲ្យធ្វើចត្តាឡីស័ក
ព័ត៌មានជាតិ
បុគ្គលិកវិទ្យុបារាំង RFI ភាសាខ្មែរ ធ្វើតេស្តរកមេរោគកូវីដ និងត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ
ព័ត៌មានជាតិ
BEST TV: ស្ត្រីខ្មែររស់នៅប្រទេសបារាំង ចែករំលែកចំណេះដឹងពីរបៀបការពារខ្លួនពីជំងឺកូវីដ១៩
ព័ត៌មានជាតិ
ក្រៅពី​ស្តា​ត​អូឡាំពិក ការធ្វើ​តេស្ត​ លើក​ទី​២ នៅថ្ងៃ​៨​ធ្នូ ក៏​នឹងធ្វើ​នៅ​ក្រសួងមហាផ្ទៃ​ដែរ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ មិនគួរ​ត្រូវបាន​ប្រទេស​ណាមួយ ឆ្លៀត​យកមកអនុវត្ត​ជា​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​នោះឡើយ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី