ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​៖ មាន​អ្នក​ឆ្លង​ថ្មី ៣​នាក់​ទៀត ខណៈ​ការធ្វើ​តេស្ត កើនឡើង​ដល់​ជាង ៤៨០០​នាក់​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាសថា ការធ្វើ​តេស្ត​លើ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា នៅ​ថ្ងៃទី​២៩-៣០ ខែវិច្ឆិកា មាន​ចំនួន ៤៨៦៩​នាក់ ដែល​នៅក្នុង​ចំនួន​នេះ លទ្ធផល​តេស្ត​បាន​បង្ហាញថា មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ថ្មី សរុប​ចំនួន ១៧​នាក់ ( ថ្ងៃទី​២៨​វិច្ឆិកា ចំនួន ៦​នាក់ ថ្ងៃទី​២៩​វិច្ឆិកា ចំនួន ៨​នាក់ និង​ថ្ងៃទី​៣០​វិច្ឆិកា ចំនួន ៣​នាក់ )​។ 

​តាម​សេចក្តីប្រកាស អ្នក​ឆ្លង​ថ្មី​វីរុស​កូ​វីដ​១៩ ចំនួន ៣​នាក់ នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា គឺជា​ស្ត្រីជន​ជាតិខ្មែរ អាយុ ៦៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន​រាជធានី​ភ្នំពេញ ត្រូវជា​ម្តាយ​អ្នកជំងឺ​ស្ត្រី​អាយុ ៣៦​ឆ្នាំ ដែលមាន​ស្វាមី​ជា​អនុប្រធាននាយកដ្ឋាន​ព​ន្ធ​នាគារ​នៃ​ក្រសួងមហាផ្ទៃ​។ រីឯ ២​នាក់​ទៀត ជា​ម្តាយ អាយុ ២៥​ឆ្នាំ និង​ទារក​ប្រុស ជនជាតិខ្មែរ អាយុ ៧​ខែ មាន​អាសយដ្ឋាន​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​៕​

អត្ថបទដែលជាប់ទាក់ទង
សូម​ថែរក្សា​សុខភាព ចំពោះ​ធាតុអាកាស​ត្រជាក់ ពីថ្ងៃ​ទី​៤-៧ ខែធ្នូ​នេះ!
ព័ត៌មានជាតិ
ក្រុមគ្រួសារ ស.ស.យ.ក. ​ប្តេជ្ញាគោរពតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន​ ថា «ក្នុងវេលានេះមិនមែនជាពេលទម្លាក់កំហុស ឬបន្ទោសគ្នានោះទេ ​តែជាពេលត្រូវរួមគ្នា ​សាមគ្គីដើម្បីប្រយុទ្ធជំងឺកូវីដ១៩»​
ព័ត៌មានជាតិ
ដោយសារតែ​កូ​វីដ នាំ​ឲ្យ​វេទិកា​អប់រំ តាម​ប្រព័ន្ធ​អេឡិចត្រូនិក លើក​ទី​១ នៅ​កម្ពុជា ឆ្នាំ ២០២០ នឹង​ប្រារព្ធ​តាម​ប្រព័ន្ធ​អន​ឡាញ​វិញ​!
ព័ត៌មានជាតិ
អង្ករកម្ពុជា ​នាំចេញទៅកាន់ទីផ្សារពិភពលោកសម្រេចបានជាង ​៦០ម៉ឺនតោន ​ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២០​
ព័ត៌មានជាតិ
ដោយសារកូវីដ ត្រូវលុបចោលកម្មវិធី​បណ្តុះបណ្តាល និង​ការ​ប្រណាំង​កង់ នៅ​សៀមរាប
ព័ត៌មានជាតិ
Good News៖ នៅ​ថ្ងៃទី​៣០​វិច្ឆិកា មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ៣​នាក់​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី