ក្រុមគ្រួសារ ស.ស.យ.ក. ​ប្តេជ្ញាគោរពតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន​ ថា «ក្នុងវេលានេះមិនមែនជាពេលទម្លាក់កំហុស ឬបន្ទោសគ្នានោះទេ ​តែជាពេលត្រូវរួមគ្នា ​សាមគ្គីដើម្បីប្រយុទ្ធជំងឺកូវីដ១៩»​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅថ្ងៃទី១ ខែធ្នូនេះ បានបង្ហាញពីស្មារតីនៃការរួបរួមគ្នារបស់ក្រុមគ្រួសារ ស.ស.យ.ក. ឆ្ពោះទៅកាន់ខួបអនុស្សាវរីយ៍លើកទី៤២ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា។ ការរួមគ្នានេះគឺជាការបន្តចេញមកពីស្មារតី២ធ្នូ ដែលជាការរួបរួមគ្នា សាមគ្គីគ្នា នៅគ្រប់កាលៈទេសៈដែលប្រទេសជាតិបានឆ្លងកាត់ និងជាពិសេសការរួមគ្នាប្រឆាំងជាមួយការរីករាលដាលនៃជំងឺកូវីដ១៩។

ជាមួយស្មារតីនេះ ក្រុមគ្រួសារ ស.ស.យ.ក. ប្តេជ្ញាគោរពតាមប្រសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា «ក្នុងវេលានេះមិនមែនជាពេលទម្លាក់កំហុស ឬបន្ទោសគ្នានោះទេ តែជាពេលត្រូវរួមគ្នា សាមគ្គីដើម្បីប្រយុទ្ធជំងឺកូវីដ១៩»។

ក្រុមគ្រួសារ ស.ស.យ.ក. អំពាវនាវដល់បងប្អូនទាំងអស់គ្នា រក្សានូវភាពរឹងមាំ ជួយផ្តល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមក ហើយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សុវត្តិភាពរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ជំហាន (លាងដៃ ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្តិភាព)។ ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា!៕

អត្ថបទដែលជាប់ទាក់ទង
នាយឧត្តមសេនីយ៍ នេត សាវឿន ​ចេញបញ្ជាឲ្យប៉ូលិសចរាចរណ៍ផ្អាកផាកពិន័យ ​ជាបណ្តោះអាសន្ន ​តែត្រូវបន្តជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ​
ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ​ ណែនាំថ្មី ​ដើម្បីឲ្យសិស្សថ្នាក់ទី១២រៀនសូត្រ ​ត្រៀមប្រឡងបាក់ឌុបសម័យប្រឡង ២១ ធ្នូ ២០២០​
ព័ត៌មានជាតិ
ក្រុមហ៊ុ​ន Moderna កំពុងស្នើសុំការអនុញ្ញាតពី FDA ដើម្បីឱ្យវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩របស់ខ្លួនអាចប្រើប្រាស់បាន
ព័ត៌មានជាតិ
លោកស្រី មួរ សុខហួរ ប្រកាសវិលចូលកម្ពុជាថ្ងៃទី៤ មករា ២០២១
ព័ត៌មានជាតិ
បន្ទាប់ពីភ្នំពេញ! ​សៀមរាប ក៏ត្រូវបិទ មិនឲ្យមានការជួបជុំទាំងអស់​ រយៈពេល១៥ថ្ងៃ ​
ព័ត៌មានជាតិ
សូម​ថែរក្សា​សុខភាព ចំពោះ​ធាតុអាកាស​ត្រជាក់ ពីថ្ងៃ​ទី​៤-៧ ខែធ្នូ​នេះ!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី