អង្ករកម្ពុជា ​នាំចេញទៅកាន់ទីផ្សារពិភពលោកសម្រេចបានជាង ​៦០ម៉ឺនតោន ​ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២០​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ លទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ១១ខែ នៅឆ្នាំ២០២០ សម្រេចបាន ៦០១ ០៤៥ តោន ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤៨១ ១២៣ តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១១៣ ៧០៣ តោន និងអង្ករចំហ៊ុយមានចំនួន ៦ ១៥១តោន។ នេះបើតាមរបាយការណ៍ឲ្យដឹងពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាមាញ់ និងនេសាទ។

របាយការណ៍ដដែលបានបញ្ជាក់ថា ការនាំចេញអង្កររយៈ១១ខែ នៅឆ្នាំ២០២០នេះ គឺមានការកើនឡើងប្រមាណ ៨៦ ៨៩៦តោន ស្មើនឹង +១៦,៩០% ដែលធៀបទៅនឹងរយៈពេល១១ខែ នៅឆ្នាំ២០១៩ មានតែចំនួន ៥១៤ ១៤៩ តោន ប៉ុណ្ណោះ។ 

ដោយឡែក សម្រាប់ខែវិឆ្ឆិកា ឆ្នាំ២០២០នេះសម្រេចការនាំចេញអង្ករបានចំនួន ៦៤ ៧៤០តោន មានការកើនឡើងចំនួន ៨ ៥៣១តោន ស្មើនឹង ១៥,១៨% ធៀបទៅនឹងបរិមាណនាំចេញនៅខែវិឆ្ឆិកា ឆ្នាំ២០១៩។

ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១១ខែកន្លងទៅនេះ មានចំនួន ៦០ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន(រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៩ ប្រទេស។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ១០ក្នុងចំណោម ៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ។

សូមបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ១១ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់។ ដោយឡែក ប្រទេសចិនឈរនៅលំដាប់ទី១៖ ១) ប្រទេសចិនមានបរិមាណសរុបចំនួន ២៣៤ ៩៤០ តោន ស្មើនឹង៣៩,០៩%, ២) ការនាំចេញទៅសហភាពអ៊ឺរ៉ុបមានចំនួន ២៤ ប្រទេស មានបរិមាណសរុបចំនួន ១៨៨ ៤៣៦ ស្មើនឹង ៣១,៣៥%, ៣) បណ្តាប្រទេសសមាជិកអាស៊ានមានបរិមាណសរុបចំនួន ៧៨ ២០៨ តោន ស្មើនឹង ១៣,០១%, និង ៤) គោលដៅដ៏ទៃទៀត ចំនួន២៩ ប្រទេស មានបរិមាណសរុបចំនួន ៩៩ ៤៦១ តោន ស្មើនឹង ១៦,៥៥%។

ដោយឡែក ការនាំចេញស្រូវនៅតាមបណ្តាច្រកនៃខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម មកទល់ថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០ មានបរិមាណសរុបចំនួន ១ ៧៧៧ ១០៧ តោន។ បរិមាណនាំចេញសម្រាប់មួយថ្ងៃ នៅថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០ នេះ មានចំនួន ២៦ ៦១៩ តោន៕

អត្ថបទដែលជាប់ទាក់ទង
ក្រុមហ៊ុ​ន Moderna កំពុងស្នើសុំការអនុញ្ញាតពី FDA ដើម្បីឱ្យវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩របស់ខ្លួនអាចប្រើប្រាស់បាន
ព័ត៌មានជាតិ
លោកស្រី មួរ សុខហួរ ប្រកាសវិលចូលកម្ពុជាថ្ងៃទី៤ មករា ២០២១
ព័ត៌មានជាតិ
បន្ទាប់ពីភ្នំពេញ! ​សៀមរាប ក៏ត្រូវបិទ មិនឲ្យមានការជួបជុំទាំងអស់​ រយៈពេល១៥ថ្ងៃ ​
ព័ត៌មានជាតិ
សូម​ថែរក្សា​សុខភាព ចំពោះ​ធាតុអាកាស​ត្រជាក់ ពីថ្ងៃ​ទី​៤-៧ ខែធ្នូ​នេះ!
ព័ត៌មានជាតិ
ក្រុមគ្រួសារ ស.ស.យ.ក. ​ប្តេជ្ញាគោរពតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន​ ថា «ក្នុងវេលានេះមិនមែនជាពេលទម្លាក់កំហុស ឬបន្ទោសគ្នានោះទេ ​តែជាពេលត្រូវរួមគ្នា ​សាមគ្គីដើម្បីប្រយុទ្ធជំងឺកូវីដ១៩»​
ព័ត៌មានជាតិ
ដោយសារតែ​កូ​វីដ នាំ​ឲ្យ​វេទិកា​អប់រំ តាម​ប្រព័ន្ធ​អេឡិចត្រូនិក លើក​ទី​១ នៅ​កម្ពុជា ឆ្នាំ ២០២០ នឹង​ប្រារព្ធ​តាម​ប្រព័ន្ធ​អន​ឡាញ​វិញ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី