Good News៖ នៅ​ថ្ងៃទី​៣០​វិច្ឆិកា មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ៣​នាក់​!​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាសថា កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា​ម្សិលមិញ មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​យើង ចំនួន ៣​នាក់​ទៀត​។ នោះ​គឺ​បុរស​ជនជាតិខ្មែរ អាយុ ៥១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​មន្ត្រី​ផ្នែក​ប្រតិបត្តិការ​របស់​អង្គការសហប្រជាជាតិ ប្រចាំ​បេសកកម្ម​នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូ​អ ដែល​បាន​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែតុលា ព្រមទាំង​២​នាក់​ទៀត ជា​បុរស​ជនជាតិ​ហុង​គ្រី អាយុ ៦៨​ឆ្នាំ ជា​ឯកអគ្គរដ្ឋទូត​ហុង​គ្រី ប្រចាំ​កម្ពុជា និង​វៀតណាម ពាក់ព័ន្ធ​ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា ព្រមទាំង​បុរស​ជនជាតិខ្មែរ អាយុ ២៧​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បានធ្វើ​ដំណើរ​មកពី​ជប៉ុន មកដល់​កម្ពុជា កាលពី​ថ្ងៃទី​២៦ ខែតុលា​។​

​គិត​ត្រឹម​ម៉ោង ៧​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣២៦​នាក់​។ ក្នុងនោះ ៣០៤​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ២២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ( ២០​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង ២​នាក់ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ក្នុង​រាជធានី​ភ្នំពេញ​)៕​


អត្ថបទដែលជាប់ទាក់ទង
បន្ទាប់ពីភ្នំពេញ! ​សៀមរាប ក៏ត្រូវបិទ មិនឲ្យមានការជួបជុំទាំងអស់​ រយៈពេល១៥ថ្ងៃ ​
ព័ត៌មានជាតិ
សូម​ថែរក្សា​សុខភាព ចំពោះ​ធាតុអាកាស​ត្រជាក់ ពីថ្ងៃ​ទី​៤-៧ ខែធ្នូ​នេះ!
ព័ត៌មានជាតិ
ក្រុមគ្រួសារ ស.ស.យ.ក. ​ប្តេជ្ញាគោរពតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន​ ថា «ក្នុងវេលានេះមិនមែនជាពេលទម្លាក់កំហុស ឬបន្ទោសគ្នានោះទេ ​តែជាពេលត្រូវរួមគ្នា ​សាមគ្គីដើម្បីប្រយុទ្ធជំងឺកូវីដ១៩»​
ព័ត៌មានជាតិ
ដោយសារតែ​កូ​វីដ នាំ​ឲ្យ​វេទិកា​អប់រំ តាម​ប្រព័ន្ធ​អេឡិចត្រូនិក លើក​ទី​១ នៅ​កម្ពុជា ឆ្នាំ ២០២០ នឹង​ប្រារព្ធ​តាម​ប្រព័ន្ធ​អន​ឡាញ​វិញ​!
ព័ត៌មានជាតិ
អង្ករកម្ពុជា ​នាំចេញទៅកាន់ទីផ្សារពិភពលោកសម្រេចបានជាង ​៦០ម៉ឺនតោន ​ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២០​
ព័ត៌មានជាតិ
ដោយសារកូវីដ ត្រូវលុបចោលកម្មវិធី​បណ្តុះបណ្តាល និង​ការ​ប្រណាំង​កង់ នៅ​សៀមរាប
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី