សូម​ថែរក្សា​សុខភាព ចំពោះ​ធាតុអាកាស​ត្រជាក់ ពីថ្ងៃ​ទី​៤-៧ ខែធ្នូ​នេះ!​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​អំពាវនាវ​ដល់​សាធារណៈជន និង​ជាពិសេស​វីរៈ​កងទ័ព រស់នៅ និង​ឈរជើង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន សូម​យកចិត្តទុកដាក់ ថែរក្សា​សុខភាព​ចំពោះ​ធាតុអាកាស​ត្រជាក់ ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០​។​

​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី​២-៨ ខែធ្នូ ឆ្នាំ​២០២០ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បង្ហាញថា ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន នឹង​រំកិល​ចុះមក​ក្រោម​ជា​លំដាប់ ដោយនៅ​ថ្ងៃទី​៤ ខែធ្នូ នឹង​រំកិល​ចុះមក​ដល់​លើ​ភាគ​កណ្តាល​ប្រទេស​កម្ពុជា ជាមួយនឹង​ខ្យល់មូសុង​ឦសាន បក់​ខ្លាំង​។ ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​ធាតុអាកាស នឹង​ចុះ​ត្រជាក់ លើក​ទី​១ ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០​។​

​តាម​សេចក្តីជូនដំណឹង ក្នុង​រយៈពេល ៤​ថ្ងៃ ដែល​ធាតុអាកាស​នឹង​ចុះ​ត្រជាក់​នេះ នាំ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល នឹងមាន​សីតុណ្ហភាព​ចន្លោះ​ពី ១៩-២៨°C​។ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​ចន្លោះ​ពី ១៧-២៧°C និង​តំបន់​មាត់សមុទ្រ អាចមាន​សីតុណ្ហភាព ចន្លោះ​ពី ២១-២៩°C​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​ពី​ការ​ព្យាករ​ថា ក្នុង​រដូវរំហើយ ក្នុង​ខែធ្នូ ឆ្នាំ​២០២០ និង​ខែមករា ឆ្នាំ​២០២១ ខាងមុខនេះ កម្ពុជា​យើង នឹងមាន​ធាតុអាកាស​ចុះ​ត្រជាក់​ជាង​បណ្តា​ឆ្នាំ​កន្លងទៅ​។ នោះ​គឺ​ធាតុអាកាស នឹង​ចាប់ផ្តើម​ចុះ​ត្រជាក់ លើក​ទី​១ ចាប់ពី​សប្តាហ៍​ទី​១ ខែធ្នូ ដល់​សប្តាហ៍​ទី​៣ ខែធ្នូ ឆ្នាំ​២០២០​។ រីឯ​ការចុះ​ត្រជាក់ លើក​ទី​២ នឹង​ចាប់ពី​សប្តាហ៍​ទី​៤ ក្នុង​ខែធ្នូ ដល់​បំណាច់​ខែមករា ឆ្នាំ​២០២១៕​

អត្ថបទដែលជាប់ទាក់ទង
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ​​ជូនយោបល់បន្ថែម ដើម្បីចូលរួមជួយការពារការរាលដាលជំងឺកូវីដ១៩​
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ នេត សាវឿន ​ចេញបញ្ជាឲ្យប៉ូលិសចរាចរណ៍ផ្អាកផាកពិន័យ ​ជាបណ្តោះអាសន្ន ​តែត្រូវបន្តជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ​
ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ​ ណែនាំថ្មី ​ដើម្បីឲ្យសិស្សថ្នាក់ទី១២រៀនសូត្រ ​ត្រៀមប្រឡងបាក់ឌុបសម័យប្រឡង ២១ ធ្នូ ២០២០​
ព័ត៌មានជាតិ
ក្រុមហ៊ុ​ន Moderna កំពុងស្នើសុំការអនុញ្ញាតពី FDA ដើម្បីឱ្យវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩របស់ខ្លួនអាចប្រើប្រាស់បាន
ព័ត៌មានជាតិ
លោកស្រី មួរ សុខហួរ ប្រកាសវិលចូលកម្ពុជាថ្ងៃទី៤ មករា ២០២១
ព័ត៌មានជាតិ
បន្ទាប់ពីភ្នំពេញ! ​សៀមរាប ក៏ត្រូវបិទ មិនឲ្យមានការជួបជុំទាំងអស់​ រយៈពេល១៥ថ្ងៃ ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី