(ភ្នំពេញ)៖ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានប្រកាសពន្យារពេលការប្រកួតកីឡាទោសចក្រយាន ឬការប្រណាំងកង់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដែលគ្រោងធ្វើនៅថ្ងៃទី០៤-០៦ ខែធ្នូ ឆ្នាំ២០២០ នៅខេត្តសៀមរាប។ ក្នុងនោះ ការរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាទោចក្រយាន ដែលគ្រោងធ្វើនៅថ្ងៃទី០១-០៤ ខែធ្នូ ឆ្នាំ២០២០ នៅខេត្តសៀមរាប ក៏ត្រូវពន្យារពេលដែរ។
មូលហេតុនៃការពន្យារពេលបណ្តុះបណ្តាល និងប្រកួតជាបណ្តោះអាសន្ននេះ ត្រូវបានសហព័ន្ធខ្មែរកីឡាទោសចក្រយាន បញ្ជាក់ថា ដើម្បីបង្ការ និងការពារពីជំងឺកូវីដ១៩៕



