(ភ្នំពេញ)៖ ស្ថានីយថាមពលអគ្គិសនី ដើរដោយពន្លឺអាទិត្យ ឬសូឡា (Sola) ឈ្នួរមានជ័យ ដែលមានអនុភាព ៣០គីឡូវ៉ាត់ មកដល់ពេលនេះ សម្រេចបាន ៩៨% ហើយ។ ស្ថានីយថាមពលអគ្គិសនី ប្រើដោយពន្លឺព្រះអាទិត្យនេះ ស្ថិតនៅផ្លូវជាតិលេខ៦ ក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងប្រតិភូ បានទស្សនកិច្ច ពិនិត្យដំណើរការសាងសង់ស្ថានីយថាមពល ដើរដោយពន្លឺព្រះអាទិត្យនេះ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្នុងដំណើរទស្សនកិច្ចនេះ ក៏ចូលរួមដោយឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អោម ចន្ថា អភិបាលរងខេត្ត លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តបន្ទាយមានជ័យ ដោយមានតំណាងក្រុមហ៊ុន ស្វាគមន៍ និងធ្វើបទបង្ហាញជូនគណៈប្រតិភូឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម អំពីស្ថានីយថាមពលពន្លឺព្រះអាទិត្យនេះ៕




