តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ​កាត់ទោស​មនុស្ស ១៤០​នាក់ នា​ព្រឹក​ថ្ងៃទី​២៦​វិច្ឆិកា ក្នុង​សំណុំរឿង រួមគំនិត​ក្បត់ជាតិ​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានកំណត់​បើកសវនាការ​កាត់ទោស​មនុស្ស ១៤០​នាក់ នា​ព្រឹក​ថ្ងៃទី​២៦​វិច្ឆិកា ក្នុង​សំណុំរឿង រួមគំនិត​ក្បត់ និង​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម​។ អ្នក​ទាំងនោះ ជាប់ចោទ ពាក់ព័ន្ធ​នឹង​ការគាំទ្រ​នូវ​គម្រោង​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ របស់លោក សម រង្ស៊ី កាលពី​ថ្ងៃ​៩​វិច្ឆិកា ឆ្នាំ​២០១៩​។​

​ក្នុងចំណោម​ជនជាប់ចោទ​ទាំង ១៤០ នាក់​នោះ មាន​កញ្ញា សេង ចាន់​ធា​រី អតីត​ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស​ង្គ​ម ដែល​បាន​ប្រកាសថា នាងនឹងចូលរួមសវនាការ ហលើយ​ទទួលស្គាល់ថា នាង​ពិតជា​បាន​ចូលរួម​គាំទ្រ​គម្រោង​វិលត្រឡប់​របស់លោក​សម​រង្ស៊ី ទៅកាន់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា តាមរយៈ​ការលើក​ម្រាមដៃ​៩ និង​ចូលរួម​ការជួបប្រជុំ​នា​នា ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ទាំង​ការជួបជុំ នៅ​ប្រទេស​ន័​រវេ​។​

​នៅក្នុង​សំណុំ​រឿងក្តី​នេះ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​កាត់ទោស​លោក សម រង្ស៊ី និង​អតីត​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​អតីត​គណបក្សប្រឆាំង ៨​នាក់​ទៀត កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។ 

​ក៏ប៉ុន្តែ​ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​លើក​ពេល​សវនាការ​ជាថ្មី ទៅធ្វើ​នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ បន្ទាប់ពី​អវត្តមាន​មេធាវី​ជនជាប់ចោទ​ទាំង ៩​នាក់ គឺ​លោក​មេធាវី សំ សុ​គង់​។​

​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវន​កា​រលើ​សំណុំរឿង​ប្រឆាំង​លោក​សម រង្ស៊ី និង​មន្ត្រី​បក្សប្រឆាំង ៨​នាក់​ទៀត ពាក់ព័ន្ធ​នឹង​បទ «​ឧបឃាត​» ឬ «​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​»​។ ប៉ុន្តែ​សវនាការ​កាលណោះ ត្រូវ​ពន្យារពេល ដោយសារ​មេធាវី លើកឡើងថា ពុំមាន​ពេលវេលា​គ្រប់គ្រាន់​សិក្សា​ស្រាវជ្រាវ​បន្ថែម​លើ​សំណុំ​រឿងនេះ​។​

​អតីត​មេដឹកនាំ​បក្សប្រឆាំង ទាំង ៩​នាក់​នេះ សព្វថ្ងៃ កំពុង​រស់នៅ​ក្រៅប្រទេស​។ អ្នក​ទាំង ៩​នាក់​នោះ ត្រូវបាន​ចោទប្រកាន់​ពីបទ​ឧបឃាត ឬ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ តាមរយៈ​ការប្រកាស​ពី​គម្រោង​វិលត្រឡប់​ពី​ក្រៅប្រទេស ចូលមក​កាន់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ 

​កាលណោះ លោក​សមរង្ស៊ី បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​រូបលោក នៅ​ប្រទេស​កម្ពុជា រួមទាំង​ពលករ​នៅ​ប្រទេស​ថៃ ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​កូរ៉េខាងត្បូង ជាដើម ធ្វើដំណើរ​ជាមួយ​លោក ចូលមក​កាន់​ប្រទេស​កម្ពុជា​វិញ ដើម្បី​ផ្តួលរំលំ​របប​ដឹកនាំ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​សមរង្ស៊ី ចាត់ទុកថា ជាការ​ដឹកនាំ​បែប​ផ្តាច់ការ​នៅ​កម្ពុជា​៕​


អត្ថបទដែលជាប់ទាក់ទង
អ្នក​មកពី​ក្រៅប្រទេស​ទាំងអស់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល ដែល​ក្រសួងសុខាភិបាល រៀបចំ​ឲ្យ​!
ព័ត៌មានជាតិ
រដ្ឋមន្ត្រី​សុខាភិបាល​៖ ម៉ាស និង​សម្ភារៈ​បរិក្ខារ​ពេទ្យ ជា​អំណោយ​របស់​កម្ពុជា ដល់​មី​យ៉ាន់​ម៉ា នាពេលនេះ គឺ​សំខាន់​ណាស់​!
ព័ត៌មានជាតិ
នារីខ្មែររងគ្រោះ៨នាក់ត្រូវបានបញ្ជូន មកកម្ពុជាវិញក្រោយចាញ់បោកមេខ្យល់
ព័ត៌មានជាតិ
BREAKING NEWS: ស្តេចបាល់ទាត់ ពិភពលោក Maradona ស្លាប់មុននេះ!
ព័ត៌មានជាតិ
ទូត​ឥណ្ឌា​ថ្មី ថ្វាយ​សារតាំង​ព្រះមហាក្សត្រ
ព័ត៌មានជាតិ
TOP NEWS: វិទ្យុអាស៊ីសេរី រងប្រតិកម្មតបពីមេធាវីបក្សប្រឆាំង និងគណៈមេធាវី ពីការផ្សាយខុស
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី