(ភ្នំពេញ)៖ គឺនៅថ្ងៃទី២៥ ខែវិច្ឆិកានេះ មេធាវីបក្សប្រឆាំង លោក សំ សុគង់ បានសរសេរលិខិតមួយច្បាប់ ទាមទារឲ្យវិទ្យុអាស៊ីសេរី ផ្សាយកែតម្រូវចំពោះការស្រង់សម្តីរបស់លោកមេធាវី ខុសពីអ្វីដែលលោក បាននិយាយ។ ចំណែកលិខិតមួយច្បាប់ទៀត គឺលោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចេញលិខិតប្រកាសព័ត៌មាន ស្តីពី ការតែងតាំងមេធាវីការពារជនជាប់ចោទ។ នោះគឺការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលថា គណៈមេធាវី បានផ្តល់មេធាវី ការពារក្តីឲ្យជនជាប់ចោទជាអតីតមេដឹកនាំបក្សប្រឆាំង តែ ២ថ្ងៃប៉ុណ្ណោះ មុនថ្ងៃបើកសវនាការ។ តែតាមពិត គណៈមេធាវី បញ្ជាក់ថា ការតែងតាំងមេធាវីការពារជនជាប់ចោទតាមការស្នើសុំរបស់ប្រធានតុលាការសាលាដំបូងនេះ ធ្វើឡើង តាំងពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ មកម្លេះ។




