នារីខ្មែររងគ្រោះ៨នាក់ត្រូវបានបញ្ជូន មកកម្ពុជាវិញក្រោយចាញ់បោកមេខ្យល់​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ស្ថានទូតឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសវៀតណាម សហការជាមួយអាជ្ញា​ធរ​មានសមត្ថ​កិច្ច នៃខេត្តកាវបាងជាប់ព្រំដែន ចិន-វៀតណាម(មានចម្ងាយពីទីក្រុងហាណូយ៣​៧០គីឡូម៉ែត្រជាប់​ព្រំដែនចិន) នៅថ្ងៃ​ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជូននារីខ្មែររងគ្រោះចំនួន៨នាក់ឲ្យត្រឡប់មកកាន់ប្រទេស​កម្ពុជាវិញ​តាមរថភ្លើង​។ នារីខ្មែរទាំង៨រូបនេះ នឹងទៅដល់ទីក្រុងហូជីមិញ​វេ​លាម៉ោង៥ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើ​យនៅទី​នោះ​ស្ថានអគ្គកុងស៊ុល​កម្ពុជាប្រចាំទីក្រុងហូជីមិញ នឹងជួយសម្រួលការធ្វើដំណើរបន្តទៅច្រ​កទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត។

សូមជម្រាប​ថា នារីខ្មែរទាំង៨នាក់នេះ ត្រូវបានអាជ្ញាធរខេត្តកាវបាងនៃប្រទេសវៀតណាម ជួយសង្រ្គោះនៅថ្ងៃទី៦ និងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ ពួកគេត្រូវបានមេខ្យល់ឆបោកនាំពីប្រទេសកម្ពុជា នៅថ្ងៃទី២៥ ខែតុលា និង​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាមផ្លូវលំក្បែរច្រកព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ ឆ្ពោះទៅព្រំដែនវៀតណាម-ចិន​នៃខេត្តកាវបាង៕ 

អត្ថបទដែលជាប់ទាក់ទង
តំណាងកម្ពុជាលើកឡើង ៣ចំណុច ​ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់លោកស្រី រ៉ូណា ស្មីត​ អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ចំណាយ​ជាង ១៣៥​លាន​ដុល្លារ​រួចហើយ ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុង​កូ​វីដ​១៩
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្ដីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន AMMTC តាមប្រព័ន្ធវីដេអូ ​
ព័ត៌មានជាតិ
ភាគីវៀតណាម ​ឆ្លើយតបកម្ពុជាទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅក្រុងហូជីមិញ​
ព័ត៌មានជាតិ
អ្នក​មកពី​ក្រៅប្រទេស​ទាំងអស់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល ដែល​ក្រសួងសុខាភិបាល រៀបចំ​ឲ្យ​!
ព័ត៌មានជាតិ
រដ្ឋមន្ត្រី​សុខាភិបាល​៖ ម៉ាស និង​សម្ភារៈ​បរិក្ខារ​ពេទ្យ ជា​អំណោយ​របស់​កម្ពុជា ដល់​មី​យ៉ាន់​ម៉ា នាពេលនេះ គឺ​សំខាន់​ណាស់​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី