ទូត​ឥណ្ឌា​ថ្មី ថ្វាយ​សារតាំង​ព្រះមហាក្សត្រ​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ព្រះរាជទាន​លោកជំទាវ​បណ្ឌិត Devyani Uttam Khobragade ចូល​ក្រាបថ្វាយបង្គំ គាល់​ថ្វាយ​សារតាំង នៅ​ព្រះទីនាំង​ទេវាវិនិច្ឆ័យ ក្នុង​ព្រះបរមរាជវាំង វេលា​ម៉ោង ១១ ព្រឹក ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុងឱកាស ដែល​លោកជំទាវ​បណ្ឌិត ត្រូវបាន​រដ្ឋាភិបាល​នៃ សាធារណរដ្ឋ​ឥណ្ឌា តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ឥណ្ឌា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងឱកាស​នោះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ អង្គ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ប្រោស​ព្រះរាជទាន​នូវ​ការស្វាគមន៍​យ៉ាង​រាក់ទាក់​កក់ក្តៅ ចំពោះ វត្តមាន​លោកជំទាវ​បណ្ឌិត​ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​ឥណ្ឌា ព្រមទាំង​បាន​ប្រោស​ព្រះរាជ​ទានវត្ថុ​អនុស្សាវរីយ៍​ដ៏​មានតម្លៃ​ខ្ពង់ខ្ពស់ ជូន​លោកជំទាវ​បណ្ឌិត​ឯកអគ្គរដ្ឋទូត ទទួលបាន​ផ្តិលប្រាក់ ស្វាមី ទទួលបាន​ថាស​ប្រាក់ ដែល​ជាងចម្លាក់​ប្រកបដោយ​ទេ​ព្យ​កោសល្យ​ខ្ពស់​របស់​ខ្មែរ បាន​ចម្លាក់​ដោយ​ដៃ​រំលេច​នូវ​ក្បាច់​ផ្កា​ភ្ញី​តាម​ចម្លាក់​ប្រពៃណី​បុរាណ​ដ៏​រុងរឿង​របស់​ខ្មែរ​។​

​ក្រៅពីនេះ ព្រះករុណា បាន​ប្រោស​ព្រះរាជ​ទានវត្ថុ​អនុស្សាវរីយ៍ ជា​សៀវភៅ​ឯកសារ​ស្តី អំពី​ព្រះរាជ​សកម្មភាព និង​ព្រះរាជ​ហ​ឬ​ទ័យ​ដ៏​ប្រសើរ​ថ្លៃថ្លា​បំផុត របស់​ព្រះករុណា ព្រះវររាជបិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ឧទ្ទិស ចំពោះ​ប្រជាជាតិ ប្រជារាស្ត្រ​កម្ពុជា​, សៀវភៅ​ស្តីពី​ព្រះរាជ​ជីវប្រវត្តិ និង​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ឧត្តុង្គឧត្តម​ជា​ប្រ​វត្ថិ​សាស្ត្រ​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​បូជនីយកិច្ច​ដ៏​អស្ចារ្យ​បំផុត ក្នុងការ​ទាមទារ​បាន​មកវិញ​នូវ​ឯករាជ្យ បូរណភាព​ទឹកដី​ខ្មែរ បាន​គង់វង្ស ព្រះអង្គ​មាន​ព្រះរាជតម្រិះ​ដ៏​ភ្លឺស្វាង​បំផុត​ក្នុង​ព្រះរាជកិច្ច​ផ្សះផ្សា បង្រួបបង្រួម​ជាតិ ព្រះរាជកិច្ច​ព្រះរាជ​ស្ថាបនា ព្រះរាជ​សមិទ្ធិផល​កសាង​សង្គម​មានការ​រីកចម្រើន​រុងរឿង​តាំងពី​ក្នុងសម័យ​សង្គមរាស្ត្រនិយម​រហូតដល់​ពេលបច្ចុប្បន្ន​, សៀវភៅ​អំពី​ព្រះរាជ​សកម្មភាព​ក្នុង ព្រះរាជ​ពិធីបុណ្យ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការយាង​គ្រង ព្រះ​បរម​សិរី​រាជសម្បត្តិ នៃ​អង្គ​ព្រះករុណា​ព្រះមហាក្សត្រ​, សៀវភៅ​ប្រវត្តិ​ព្រះបរមរាជវាំង នៅ​រាជធានី​ភ្នំពេញ និង​សៀវភៅ​អំពី​ព្រះមហាក្សត្រ និង​ព្រះបរមរាជវាំង​នៅ​ព្រះរាជាណាចក្រ​ក​ម្ព​ជា ។ 

​ដោយឡែក​លោកជំទាវ​បណ្ឌិត​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា បាន​ថ្វាយ​ដ​ង្វា​យ វត្ថុ​អនុស្សាវរីយ៍​ជា​ផ្ទាំងគំនូរ​រូបភាព​ស្តីអំពី ភាពសម្បូរ​នៃ​សត្វព្រៃ ព្រមទាំង​សៀវភៅ​ស្តីអំពី​ជីវិត​សាស្ត្រ របស់​សាធារណរដ្ឋ​ឥណ្ឌា​។ វត្ថុ​ដ៏​មានតម្លៃ​នេះ ថ្វាយ​បង្ហាញ​ពី​មនោសញ្ចេតនា គោរព​ដ៏​ខ្ពង់ខ្ពស់​ថ្វាយ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នាំមក​នូវ​មិត្តភាព​ដ៏​ជ្រាលជ្រៅ​សំរាប់​ប្រជាជាតិ​នៃ​ប្រទេស​យើង​ទាំងពីរ​៕​

អត្ថបទដែលជាប់ទាក់ទង
សម្ដេចក្រឡាហោម ស ខេង ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្ដីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន AMMTC តាមប្រព័ន្ធវីដេអូ ​
ព័ត៌មានជាតិ
ភាគីវៀតណាម ​ឆ្លើយតបកម្ពុជាទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅក្រុងហូជីមិញ​
ព័ត៌មានជាតិ
អ្នក​មកពី​ក្រៅប្រទេស​ទាំងអស់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល ដែល​ក្រសួងសុខាភិបាល រៀបចំ​ឲ្យ​!
ព័ត៌មានជាតិ
រដ្ឋមន្ត្រី​សុខាភិបាល​៖ ម៉ាស និង​សម្ភារៈ​បរិក្ខារ​ពេទ្យ ជា​អំណោយ​របស់​កម្ពុជា ដល់​មី​យ៉ាន់​ម៉ា នាពេលនេះ គឺ​សំខាន់​ណាស់​!
ព័ត៌មានជាតិ
នារីខ្មែររងគ្រោះ៨នាក់ត្រូវបានបញ្ជូន មកកម្ពុជាវិញក្រោយចាញ់បោកមេខ្យល់
ព័ត៌មានជាតិ
BREAKING NEWS: ស្តេចបាល់ទាត់ ពិភពលោក Maradona ស្លាប់មុននេះ!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី