ក្រសួងសុខាភិបាល រៀបចំ​ម៉ាស​ជាង ២​លាន និង​បរិក្ខារ​ពេទ្យ ចំនួន ១២​មុខ ដាក់​លើ​យន្តហោះ​រួចហើយ ដើម្បី​ជូន​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា រួមមាន ម៉ាស​ចំនួន​ជាង ២​លាន និង​បរិក្ខារ​ពេទ្យ​ចំនួន ១២​មុខ បានរៀបចំ​ដាក់​លើ​យន្តហោះ​រួចរាល់​ហើយ នៅ​យប់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដើម្បី​ត្រៀម​ចេញដំណើរ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​សូម​រម្លឹកថា នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​បរិច្ចាគ​ម៉ាស ២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​។ សម្តេច​តេ​ជោ បាន​ចាត់តាំង​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នាំយក​អំណោយ​ទាំងនេះ ទៅកាន់​រដ្ឋធានី​ណៃ​ពិដោរ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​យន្តហោះ​ពិសេស​។​

​ក្នុង​លិខិត​ជម្រាបជូន​លោកជំទាវ អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចុះ​ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ជាដំបូង បាន​សំដែង​ជាថ្មី​ម្តងទៀត​នូវ​ការអបអរសាទរ​ដ៏​ស្មោះស្ម័គ្រ ជូន​លោកជំទាវ ចំពោះ​ជ័យជំនះ​យ៉ាង​ភ្លូកទឹកភ្លូកដី​របស់​គ​ណ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ក្នុងការ​បោះឆ្នោត​សកល​នៅ​មី​យ៉ាន់​ម៉ា នាពេល​ថ្មីៗ​នេះ​។​

​តាម​សម្តេច​តេ​ជោ ជ័យជម្នះ​របស់លោក​ជំទាវ អ៊ុង​សាន ស៊ូ​ជី បាន​ឆ្លុះបញ្ចាំង​ពី​ភាពជា​អ្នកដឹកនាំ​ពោរពេញ​ដោយ​សមត្ថភាព​ក្នុងការ​ដឹកនាំ​មី​យ៉ាន់​ម៉ា ឆ្ពោះទៅរក​ភាព​រីកចម្រើន​ដ៏​ប្រសើរ ក្នុង​កិច្ច​ផ្សះផ្សារ និង​កសាង​ជាតិ​។ 

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោកជំទាវ ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​តំបន់ ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​កាន់តែច្រើន​ថែមទៀត សម្រាប់​ប្រទេស​យើង​ទាំងពីរ និង​វិបុលភាព​ដ៏​ធំធេង សម្រាប់​សហគមន៍​អាស៊ាន​។​

​ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​ដ៏​យូរអង្វែង ក៏ដូចជា​ការ​រួមដៃគ្នា​ជាមួយ​លោកជំទាវ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បង្ការ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ តាងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បរិច្ចាគ​នូវ​ម៉ាស​ចំនួន ២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​។ 

​សម្តេច បាន​ចាត់តាំង​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នាំយក​អំណោយ​ទាំងនេះ ទៅកាន់​រដ្ឋធានី​ណៃ​ពិដោរ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា តាម​យន្តហោះ​ពិសេស​។ ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួម​នេះ សម្តេច ហ៊ុន សែន មាន​ជំនឿ​យ៉ាង​មុតមាំ​ថា យើង​នឹង​ទទួលបាន​នូវ​ជោគជ័យ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ហើយ​យើង​នឹង​ងើប​ឡើងវិញ​យ៉ាងរឹងមាំ​ជាមួយគ្នា​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា កម្ពុជា ក៏បានផ្តល់​ម៉ាស​ជាង ២​លាន និង​សម្ភារៈ​ពេទ្យ​មួយចំនួនទៀត ដឹក​តាម​យន្តហោះ​ពិសេស ប្រគល់ជូន​រដ្ឋាភិបាល​ឡាវ នៅ​ទីក្រុង​វៀងចន្ទន៍ ដើម្បី​ប្រើប្រាស់​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ផងដែរ​៕

( រូបថត @ Facebook សយ ចាន់ លក្ខិណា )​

អត្ថបទដែលជាប់ទាក់ទង
ព្រឹក​ថ្ងៃទី​២៥​វិច្ឆិកា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ជួប​ក្រុម​មេធាវី​ស្ម័គ្រចិត្ត ១៥០​នាក់​
ព័ត៌មានជាតិ
កូ​វីដ​១៩ នៅ​កម្ពុជា​៖ ចេញ ២​នាក់ តែ​ចូល​វិញ​ម្នាក់​!
ព័ត៌មានជាតិ
កញ្ញា សេង ធា​រី​៖ ពី​ប្រធាន​អង្គការ​សង្គម​ស៊ីវិល មកជា​សកម្មជន​បក្ស​ប្រឆាំង ទីបំផុត​ត្រូវ​ឡើង​តុលាការ​ក្នុង​សំណុំរឿង «​រួមគំនិត​ក្បត់​» និង​ប្រកាស​ត្រៀម​ជាប់គុក​!
ព័ត៌មានជាតិ
ប្រមុខ​ការទូត​កម្ពុជា ចែករំលែក​បទពិសោធ​ន៍​របស់​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជ​ងឺ​កូ​វីដ​១៩ នៅក្នុង​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី ហ្វ្រ​ង់​កូ​ហ្វូ​នី
ព័ត៌មានជាតិ
និស្សិត​កម្ពុជា ១២៨ នាក់ ដែល​បញ្ចប់​ការសិក្សា ខាង​ជំនាញ​កសិកម្ម នៅ​ប្រទេស​អ៊ីស្រាអែល នឹង​មកដល់​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៥​វិច្ឆិកា ហើយ ២៥០​នាក់ ផ្សេងទៀត ត្រលប់​ទៅ​បន្ត​ការសិក្សា នៅ​ប្រទេស​អ៊ីស្រាអែល​វិញ​
ព័ត៌មានជាតិ
Top News៖ សម្តេច​តេ​ជោ ហ៊ុន សែន សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី