ព្រឹក​ថ្ងៃទី​២៥​វិច្ឆិកា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ជួប​ក្រុម​មេធាវី​ស្ម័គ្រចិត្ត ១៥០​នាក់​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ​នៅ​ព្រឹក​ថ្ងៃទី​ថ្ងៃទី​២៥ ខែវិច្ឆិកា​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​​ជួបប្រជុំ សំណេះសំណាល​ជាមួយ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​សម្តេច ចំនួន ១៥០​នាក់​។ កម្មវិធី​នេះ ​ធ្វើ​ឡើង នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។​

«​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» ដឹកនាំ​ដោយ​ឯកឧត្តម​មេធាវី គី តិច និង​មាន​សមាជិក​សរុប ១៣៨​រូប នៅ​គ្រប់​រាជធានី​-​ខេត្ត​។ មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន បង្កើតឡើង កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុង​គោលដៅ​ជួយ​ការពារ​ក្តី​ជូន​ស្ត្រី មាន​ជីវភាព​ខ្វះខាត និង​មិនមាន​លទ្ធភាព​ទទួលបាន​ការការពារ​សិទ្ធិ​តាមផ្លូវ​ច្បាប់​។​

​តាម​របាយការណ៍ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២០ «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» បានផ្តល់​ការពិគ្រោះ និង​ជូន​យោបល់​ដល់​ប្រជាពលរដ្ឋ​ទូទៅ គ្រប់​ករណី​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ប្រមាណ ២,៥៥០​ករណី​។ ក្នុងនោះ សំណុំរឿង ដែល​បានទទួល​យកមក​ការពារ​ជូន​ស្ត្រី​ទន់ខ្សោយ​ងាយ​រងគ្រោះ មាន​ជីវភាព​ខ្វះខាត និង​ខ្វះ​ការការពារ​សិទ្ធិ​តាមផ្លូវ​ច្បាប់ ចំនួន ៧៤​ករណី​។​

​ក្រៅពី​ជួយ​ដោះស្រាយ និង​ការពារ​ក្តី «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» ក៏បាន​ធ្វើ​កិច្ចការ​សង្គម និង​មនុស្សធម៌​ផងដែរ​។ ដូចជា បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប អាជ្ញាធរ​អប្សរា សាលាដំបូង និង​អយ្យការ​សាលាដំបូង​ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ ដាំ​កូនឈើ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរតូច​ផ្នែក​ខាងត្បូង​។​

«​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» ក៏បាន​ជួយផ្តល់​សម្ភារៈ​បរិក្ខារ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ដល់​ប្រជាពលរដ្ឋ ដែល​ទទួលរង​គ្រោះ​ដោយ​អគ្គិភ័យ ដោយ​ខ្យល់​កន្ត្រាក់ រងគ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង និង​ស្ត្រី​មេម៉ាយ ចាស់ជរា ដែលមាន​ជីវភាព​ខ្វះខាត និង​បាន​ប្រមូល​ថវិកា​ពី​សមាជិក ជូន​រាជរដ្ឋាភិបាល ក្នុង​យុទ្ធនាការ​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​១៩ ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា មានអ្នកព័ត៌មានសុំចូលគណបក្សប្រជាជន ដើម្បីរួចពីការចោទប្រកាន់
ព័ត៌មានជាតិ
អបអរសាទរ ខួប១៥ឆ្នាំ​ ដែល​ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​
ព័ត៌មានជាតិ
Top News៖ តុលាការ​បារាំង កំណត់​ថ្ងៃ​បើកសវនាការ​លើ​សំណុំរឿង​សម្តេច​តេ​ជោ ហ៊ុន សែន ប្តឹង​លោក​សមរង្ស៊ី ពី​បរិហារកេរ្តិ៍ នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២2020112510032510
ព័ត៌មានជាតិ
ត្រៀមអាវរងា! ​ភ្នំពេញ​នឹងចុះ​ត្រជាក់ ដល់ ១៩អង្សារសេ​ រីឯបណ្តាខេត្តខ្លះ ​អាចចុះត្រជាក់ខ្លាំងដល់ ១៦អង្សារសេ ​
ព័ត៌មានជាតិ
​សម្តេចតេជោ ហ៊ុន សែន ​នឹងអញ្ជើញចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ​នៅថ្ងៃទី៧ ខែធ្នូខាងមុខ ​
ព័ត៌មានជាតិ
នៅ​ព្រឹក​ថ្ងៃទី​២៥​វិច្ឆិកា​នេះ រដ្ឋសភា ប្រជុំពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ថវិកា ឆ្នាំ​២០២១
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី