ព្រះនាង នរោត្តម ជេនណា ​សែស្រឡាយក្សត្រ ​ដែលលូតលាស់លើវិថីសិល្បៈចម្រៀងថ្មី កំពុងមានប្រជាប្រិយភាព​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ជាចៅនៃសម្តេច នរោត្តម ចក្រពង្ស ហើយត្រូវជាចៅទូតនៃ សម្តេចឪ ព្រះនរោត្តម សីហនុ ឥឡូវនេះ ព្រះនាងនរោត្តម ជេនណា កំពុងមានប្រជាប្រិយភាពលើវិថីសិល្បៈជាខ្លាំង ដោយសារតែមានរូបសម្រស់ដ៏ស្រស់ស្អាត ព្រមទាំងសមត្ថភាពជាច្រើនស្ទើរមិនគួរឲ្យជឿទាំងវ័យក្មេងរបស់ទ្រង់។ 

មហាជនទូទៅចាប់ផ្តើមស្គាល់ព្រះនាង តាមរយៈទេពកោសល្យផ្នែកសិល្បៈយ៉ាងពិសេសរបស់ទ្រង់ ដែលអាចច្រៀងចម្រៀងជាភាសាខ្មែរបានយ៉ាងពីរោះ ថែមទាំងអាចនិយាយ និងច្រៀងជាភាសាបរទេសបានដូចជា បារាំង ចិន ថៃ និងអង់គ្លេសបានយ៉ាងល្អ។ 

ក្រៅពីមានទឹកដមសំឡេងដ៏ក្រអួនក្រអៅ ទ្រង់អាចសម្តែងភាពយន្ត រាំរបាំបុរាណ អាចធ្វើជាម៉ូដែលបង្ហាញម៉ូត និងពេលទំនេរ ចូលចិត្តរាំចង្វាក់បរទេសទាន់សម័យបែប K-Pop ផងដែរ។

ដោយសារតែទេពកោសល្យសិល្បៈដ៏ប៉ិនប្រសព្វពីធម្មជាតិ និងរូបសម្រស់ដ៏ផូផង់របស់ទ្រង់ ព្រះនាងតូច នរោត្តម ជេនណា បានក្លាយជាពន្លកតារាថ្មីវ័យក្មេង ដែលទទួលបានការគាំទ្រយ៉ាងច្រើន នាពេលបច្ចុប្បន្ន។

សូមជម្រាបជូនថា ព្រះនាងនរោត្តម ជេនណា ជាបុត្រីទីពីររបស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផារី និងជាចៅទួតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ទ្រង់ប្រសូតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ មកដល់បច្ចុប្បន្ន ទ្រង់មានព្រះជន្ម ៩ព្រះវស្សាហើយ៕

អត្ថបទដែលជាប់ទាក់ទង
មកស្វែងយល់! ​តើប្រជាពលរដ្ឋក្នុងតំបន់អង្គរ ត្រូវមានឯកសារអ្វីខ្លះ ​ដើម្បីស្នើសុំសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន? ​
ព័ត៌មានជាតិ
ស.ស.យ.ក. ​ក្រុមការងាររត់ជាមួយសាយ ​និងមន្ទីរពេទ្យកុមារអង្គរ ​ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ ​ដែលបានចូលរួមយ៉ាងផុសផុលក្នុងការងារមនុស្សធម៌ជួយមន្ទីរពេទ្យ​
ព័ត៌មានជាតិ
មន្ត្រីប្រចាំតំបន់អង្គរ ​បង្ហាញមុខបុរសម្នាក់ដែលសុខៗ​ យក​កូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មបុរាណ​
ព័ត៌មានជាតិ
​កម្ពុជាចេញលិខិតថ្លែងអំណរគុណដល់ក្រុមហ៊ុនអាកាសចរដែលបានដឹកជញ្ជូនម៉ាស ​និងបរិក្ខាពេទ្យរបស់រដ្ឋាភិបាលកម្ពុជា ​យកទៅជូនរដ្ឋាភិបាលឡាវ
ព័ត៌មានជាតិ
ស្តេចចម្រៀងអូប៉េរ៉ាខ្មែរ លោក ឃួន សិទ្ធិស័ក្តិ គ្រោងចូលរោងការ នៅខែក្រោយនេះ ហើយតើនរណាជាគូគាប់ម្ចាស់ចិត្ត?
ព័ត៌មានជាតិ
បន្ទាប់ពី​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​មិនមាន​ឆ្លង​ជំងឺ​កូ​វីដ ឯកឧត្តម ប្រាក់ សុខុន នឹងចូលរួម​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី ៣៧ (CMF)
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី