ស.ស.យ.ក. ​ក្រុមការងាររត់ជាមួយសាយ ​និងមន្ទីរពេទ្យកុមារអង្គរ ​ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ ​ដែលបានចូលរួមយ៉ាងផុសផុលក្នុងការងារមនុស្សធម៌ជួយមន្ទីរពេទ្យ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សៀមរាប)៖ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក អ៊ួន បឋម ដែលបងប្អូនស្គាល់ថា សាយ បានមកដល់ក្រុងសៀមរាប ក្នុងបេសកកម្មរត់បស់ខ្លួនដែលមានឈ្មោះថា "រត់ដើម្បីមនុស្សធម៌ជាមួយសាយ" ដើម្បីរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងធ្វើសកម្មភាពព្យាបាលកុមារដោយឥតគិតថ្លៃ។ 

មកដល់ខេត្តសៀមរាប ជាខេត្តដែលមន្ទីរពេទ្យកុមារអង្គរស្ថិតនៅ សាយ ត្រូវបានអបអរសាទរ និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់បងប្អូនប្រជាពលរដ្ឋ ស.ស.យ.ក. ខេត្តសៀមរាប ក៏ដូចជាអាជ្ញាធររដ្ឋបាលខេត្តដោយមានការចូលរួមរត់ដោយផ្ទាល់ពីសំណាក់លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។ 

គិតត្រឹមម៉ោង ៨:០០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ ថវិកាដែលរៃអង្គាសបានមានទឹកប្រាក់សរុបចំនួន ៤០៥ ៥៧៩ដុល្លារអាមេរិក ត្រូវបានផ្ដល់ជូនទៅកាន់មន្ទីពេទ្យកុមារអង្គរ។ 

ក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមការងារ #រត់ជាមួយសាយ និងមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមយ៉ាងផុសផុលក្នុងការងារមនុស្សធម៌មួយនេះ ដែលបានបង្ហាញយ៉ាងច្បាស់ពីសាមគ្គីភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលតែងតែចេះជួយគ្នាក្នុងគ្រាលំបាក៕

អត្ថបទដែលជាប់ទាក់ទង
Good News៖ អ្នកជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា ម្នាក់ទៀត បានជា​សះស្បើយ​!
ព័ត៌មានជាតិ
គម្រោងបង្កើតរោងចក្រ ៣ទៀត ត្រូវបាន CDC សម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ
ព័ត៌មានជាតិ
VIDEO: តើលោក ហ៊ុយ វណ្ណៈ មានប្រសាសន៍អ្វីខ្លះពីការផ្សាយរបស់វិទ្យុ VOA និងវិទ្យុ RFA?
ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បើកកិច្ចប្រជុំត្រួតពិនិត្យការងារពង្រឹងសន្តិសុខ នៅក្នុងភូមិសាស្ត្រខេត្តកំពត
ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បំភ្លឺករណីចោរកម្មកើតឡើងនៅចំណុចកន្លែងផ្ញើម៉ូតូ ​ក្រោយមន្ទីរពេទ្យកាល់ម៉ែត
ព័ត៌មានជាតិ
មកស្វែងយល់! ​តើប្រជាពលរដ្ឋក្នុងតំបន់អង្គរ ត្រូវមានឯកសារអ្វីខ្លះ ​ដើម្បីស្នើសុំសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន? ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី