​កម្ពុជាចេញលិខិតថ្លែងអំណរគុណដល់ក្រុមហ៊ុនអាកាសចរដែលបានដឹកជញ្ជូនម៉ាស ​និងបរិក្ខាពេទ្យរបស់រដ្ឋាភិបាលកម្ពុជា ​យកទៅជូនរដ្ឋាភិបាលឡាវ​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអនុញ្ញាត្តឲ្យលោកបណ្ឌិត លី ឃុន អគ្គនាយកក្រុមហ៊ុនអាកាសចរ ឡានម៉ី អែរឡាញ មកទទួលលិខិតថ្លែងអំណរគុណរបស់រាជរដ្ឋាភិបាល ក្នុងឱកាសដែលក្រុមហ៊ុនបានឧបត្ថមការហោះហើរជាមនុស្សធម៌ចំនួន ០២ជើង ដើម្បីដឹកជញ្ជូនម៉ាសចំនួន ២លាន ១សែន និងបរិក្ខាពេទ្យសរុប១២មុខ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ-១៩ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាយកទៅជូនរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក្នុងនាមរដ្ឋាភិបាល ក៏ដូចក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមហ៊ុនអាកាសចរ ឡានម៉ី អែរឡាញដែលបានឆ្លើយតបទាន់ពេលវេលា និងឆាប់រហ័ស តាមសំណូមពររបស់រដ្ឋាភិបាល ក្នុងការដឹកជញ្ជួន សម្ភារៈបរិក្ខាខាងលើទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយសុវត្ថិភាព។

លើសពីនេះទៅទៀត ឯកឧត្តមបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនអាកាសចរ ឡានម៉ី អែរឡាញ ដែលបានសហការល្អជាមួយរដ្ឋលេខាធិការដ្ឋានអាកាស​ចរស៊ីវិល និងចុងបញ្ចប់ឯកឧត្តមបណ្ឌិត បានជូនពរឲ្យក្រុមហ៊ុន ជោគជ័យក្នុងធុរកិច្ចរបស់ខ្លួនជានិច្ចនិរន្ត៕

អត្ថបទដែលជាប់ទាក់ទង
VIDEO: តើលោក ហ៊ុយ វណ្ណៈ មានប្រសាសន៍អ្វីខ្លះពីការផ្សាយរបស់វិទ្យុ VOA និងវិទ្យុ RFA?
ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បើកកិច្ចប្រជុំត្រួតពិនិត្យការងារពង្រឹងសន្តិសុខ នៅក្នុងភូមិសាស្ត្រខេត្តកំពត
ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បំភ្លឺករណីចោរកម្មកើតឡើងនៅចំណុចកន្លែងផ្ញើម៉ូតូ ​ក្រោយមន្ទីរពេទ្យកាល់ម៉ែត
ព័ត៌មានជាតិ
មកស្វែងយល់! ​តើប្រជាពលរដ្ឋក្នុងតំបន់អង្គរ ត្រូវមានឯកសារអ្វីខ្លះ ​ដើម្បីស្នើសុំសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន? ​
ព័ត៌មានជាតិ
ស.ស.យ.ក. ​ក្រុមការងាររត់ជាមួយសាយ ​និងមន្ទីរពេទ្យកុមារអង្គរ ​ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ ​ដែលបានចូលរួមយ៉ាងផុសផុលក្នុងការងារមនុស្សធម៌ជួយមន្ទីរពេទ្យ​
ព័ត៌មានជាតិ
មន្ត្រីប្រចាំតំបន់អង្គរ ​បង្ហាញមុខបុរសម្នាក់ដែលសុខៗ​ យក​កូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មបុរាណ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី