មន្ត្រីប្រចាំតំបន់អង្គរ ​បង្ហាញមុខបុរសម្នាក់ដែលសុខៗ​ យក​កូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មបុរាណ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សៀមរាប)៖ នាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌ នៅថ្ងៃទី២៣ ខែវិច្ឆិកានេះថា បានបង្ហាញមុខបុរសម្នាក់ដែលសុខៗ យក​កូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មបុរាណ។

នាយកដ្ឋានបានបញ្ជាក់ថា កាលពីថ្ងៃសៅរ៍​ ​នៅវេលាម៉ោង ៩:០០នាទីព្រឹក​ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់ប្រាសាទអង្គរ​ បានសហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា បានធ្វើការអប់រំណែនាំ នឹងធ្វើកិច្ចសន្យាប្រជាពលរដ្ឋម្នាក់ឈ្មោះ ជួន ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ ដែលរស់នៅភូមិត្រពាំង​​គល់ សង្កាត់កំបូល ខណ្ឌ​កំបូល រាជធានីភ្នំពេញ បានយកកូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មដែលមានក្បាច់ នៅចំណុចរួតទី១ ខាងលិចផ្លូវកណ្ដាលឡើងពីក្តាបែន​ ដើម្បីធ្វើការអប់រំកុំឲ្យគាត់ធ្វើលើកក្រោយទៀត រួចបានឲ្យគាត់ទៅទស្សនាប្រាសាទបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង
គម្រោងបង្កើតរោងចក្រ ៣ទៀត ត្រូវបាន CDC សម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ
ព័ត៌មានជាតិ
VIDEO: តើលោក ហ៊ុយ វណ្ណៈ មានប្រសាសន៍អ្វីខ្លះពីការផ្សាយរបស់វិទ្យុ VOA និងវិទ្យុ RFA?
ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បើកកិច្ចប្រជុំត្រួតពិនិត្យការងារពង្រឹងសន្តិសុខ នៅក្នុងភូមិសាស្ត្រខេត្តកំពត
ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បំភ្លឺករណីចោរកម្មកើតឡើងនៅចំណុចកន្លែងផ្ញើម៉ូតូ ​ក្រោយមន្ទីរពេទ្យកាល់ម៉ែត
ព័ត៌មានជាតិ
មកស្វែងយល់! ​តើប្រជាពលរដ្ឋក្នុងតំបន់អង្គរ ត្រូវមានឯកសារអ្វីខ្លះ ​ដើម្បីស្នើសុំសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន? ​
ព័ត៌មានជាតិ
ស.ស.យ.ក. ​ក្រុមការងាររត់ជាមួយសាយ ​និងមន្ទីរពេទ្យកុមារអង្គរ ​ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ ​ដែលបានចូលរួមយ៉ាងផុសផុលក្នុងការងារមនុស្សធម៌ជួយមន្ទីរពេទ្យ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី