ស្តេចចម្រៀងអូប៉េរ៉ាខ្មែរ លោក ឃួន សិទ្ធិស័ក្តិ គ្រោងចូលរោងការ នៅខែក្រោយនេះ ហើយតើនរណាជាគូគាប់ម្ចាស់ចិត្ត?​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅលើហ្វេសប៊ុកផ្លូវការរបស់ស្តេចចម្រៀងអូប៉េរ៉ាខ្មែរ លោក ឃួន សិទ្ធិស័ក្កិ បានបង្ហោះនូវ Event អំពី Cambodian Tenor's Wedding គឺនៅថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ នោះគឺអាពាហ៍ពិពាហ៍រវាងលោក ឃួន សិទ្ធិស័ក្កិ អ្នកចម្រៀង អូប៉េរ៉ា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ កញ្ញា ស៊ិន ដាលីន។

លោក ឃួន សិទ្ធិស័ក្តិ បានប្រកាសអញ្ជើញភ្ញៀវចូលរួមអាពាហ៍ពិពាហ៍របស់លោក ដែលនឹងរៀបចំនៅគេហដ្ឋានខាងស្រី ចម្ងាយ២៥គ.ម ពីរង្វង់មូលស្គន់ តាមផ្លូវជាតិលេខ៦ ឬប្រមាណ១០០គ.មពីភ្នំពេញ ស្ថិតនៅភូមិទួលគ្រើល ស្រុកតាំងគោក ខេត្តកំពង់ធំ។ ប្រភពស្និទ្ធ បានឲ្យដឹងថា លោក ឃួន សិទ្ធិស័ក្តិ គ្រោងអញ្ជើញអ្នកមុខអ្នកការ និងឧកញ៉ា មហាសេដ្ឋី ចូលរួមផ្តល់កិត្តិយស សិរីសួស្តី ក្នុងមង្គលការរបស់លោកផងដែរ។

មានអាយុ ៤៩ឆ្នាំ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ឃួន សិទ្ធិស័ក្តិ ជាអ្នកចម្រៀងអូប៉េរ៉ាខ្មែរ ដ៏ល្បីល្បាញដំបូងគេ នៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យវិចិត្រសិល្បៈ ក្នុងរាជធានីភ្នំពេញ លោក ឃួន សិទ្ធិស័ក្តិ បានបន្តការសិក្សាជំនាញតន្ត្រីវិទ្យា និងការតែងនិពន្ធ នៅមហាវិទ្យាល័យ Moscow Tchaikovsky ក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ លោក បានចំណាយពេលសិក្សា អស់រយៈពេល ៨ឆ្នាំ រួមទាំងការរៀនច្រៀង អូប៉េរ៉ា ផង។ 

ក្នុងឆ្នាំ១៩៩៦ លោក ឃួន សិទ្ធិស័ក្តិ ទទួលបានពានរង្វាន់ លើកទី៣ ផ្នែកចម្រៀងអូប៉េរ៉ា ឈ្មោះថា « Bella Voice" ព្រមទាំងពានរង្វាន់ "Best Russian Vocal Performance"។ 

បន្ទាប់ពីបញ្ចប់ការសិក្សានៅទីក្រុងម៉ូស្គូ លោក ឃួន សិទ្ធិស័ក្តិ បានធ្វើដំណើរជុំវិញពិភពលោក ចាប់ពីកូរ៉េខាងជើង ទៅអូទ្រីស ពីទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ទៅប្រ៊ុយសែល ប្រទេសប៊ែលហ្ស៊ិក ព្រមទាំងពីទីក្រុងប៉ារីស ប្រទេសបារាំង រហូតដល់ប្រទេសស្វីស និងពីសាន់ហ្វ្រាន់ស៊ីស្កូ រហូតដល់ទីក្រុងអាំស្ទ័រដាំ ប្រទេសហូឡង់ ដើម្បីសិក្សាផង និងសម្តែងល្ខោនអូប៉េរ៉ា ផង។

ដោយមានការជួយឧបត្ថម្ភពី O’Malley family in Berkeley លោក ឃួន សិទ្ធិស័ក្តិ បានរៀនច្រៀងចម្រៀងអូប៉េរ៉ា ជាមួយគ្រូដ៏ល្បី ឈ្មោះ Dixon Titus នៅ San Francisco កាលពីឆ្នាំ១៩៩៨។  

នៅឆ្នាំ២០០១ លោក ឃួន សិទ្ធិស័ក្តិ បានវិលត្រឡប់មកភ្នំពេញវិញ។ លោក ឃួន សិទ្ធិស័ក្តិ ក៏ចាប់ផ្តើមសំដែងនៅក្នុងព្រះបរមរាជវាំង និងនៅតាមស្ថានទូតបរទេស រួមទាំងកម្មវិធីនានារបស់រដ្ឋាភិបាល ការសម្តែងតាមទូរទស្សន៍ ចូលរួមកកម្មវិធីវិទ្យុ ចុះផ្សាយតាមកាសែត ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីលើកបង្ហាញពីល្ខោនអូប៉េរ៉ា នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បើកកិច្ចប្រជុំត្រួតពិនិត្យការងារពង្រឹងសន្តិសុខ នៅក្នុងភូមិសាស្ត្រខេត្តកំពត
ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បំភ្លឺករណីចោរកម្មកើតឡើងនៅចំណុចកន្លែងផ្ញើម៉ូតូ ​ក្រោយមន្ទីរពេទ្យកាល់ម៉ែត
ព័ត៌មានជាតិ
មកស្វែងយល់! ​តើប្រជាពលរដ្ឋក្នុងតំបន់អង្គរ ត្រូវមានឯកសារអ្វីខ្លះ ​ដើម្បីស្នើសុំសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន? ​
ព័ត៌មានជាតិ
ស.ស.យ.ក. ​ក្រុមការងាររត់ជាមួយសាយ ​និងមន្ទីរពេទ្យកុមារអង្គរ ​ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ ​ដែលបានចូលរួមយ៉ាងផុសផុលក្នុងការងារមនុស្សធម៌ជួយមន្ទីរពេទ្យ​
ព័ត៌មានជាតិ
មន្ត្រីប្រចាំតំបន់អង្គរ ​បង្ហាញមុខបុរសម្នាក់ដែលសុខៗ​ យក​កូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មបុរាណ​
ព័ត៌មានជាតិ
​កម្ពុជាចេញលិខិតថ្លែងអំណរគុណដល់ក្រុមហ៊ុនអាកាសចរដែលបានដឹកជញ្ជូនម៉ាស ​និងបរិក្ខាពេទ្យរបស់រដ្ឋាភិបាលកម្ពុជា ​យកទៅជូនរដ្ឋាភិបាលឡាវ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី