អាជ្ញាធរ ជួយសាងសង់ផ្ទះឲ្យប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បន្ទាយមានជ័យ)៖ ក្រោយពីទឹកជំនន់បានស្រកចុះទាំងស្រុង អាជ្ញាធរខេត្តបន្ទាយមានជ័យបានចុះជួយដោះស្រាយការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ។ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមេបញ្ជាការកងកម្លាំង លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង បានបន្តចូលរួមសកម្មភាពជាមួយកងកម្លាំងទាំង០៣ប្រភេទក្នុងការៀបចំផ្ទះសម្បែងឡើងវិញដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយទឹកជំនន់ មានការខូចខាត និងជីវភាពខ្វះខាត ចំនួន០៣ខ្នងថនៅភូមិសាស្ត្រ ភូមិសេសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងឱកាសនោះក៍មាន វត្តមានអញ្ជើញចុះមកពិនិត្យមើលការងារកសាងផ្ទះនេះពី ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ក្នុងឱកាសចុះដឹកនាំការសាងសងផ្ទះនៅភូមិសែសិន ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា តាមប្រសាសន៍ណែនាំដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យមន្ត្រីអាជ្ញាធរមូលដ្ឋានដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នោះ។ ពេលមានទឹកជំនន់អាជ្ញាធរកងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់បានរួមគ្នាសង្គ្រោះបងប្អូន ហើយបានផ្តល់អំណោយជាស្បៀងសង្គ្រោះបន្ទាន់ពីសំណាក់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសប្បុរសជន។ថ្មីៗមកនេះ រាជរដ្ឋាភិបាលកម្ពុជាក៍បានផ្តល់ពូស្រូវដល់ប្រជាពលរដ្ឋរងគ្រោះចំនួន១១០០០ គ្រួសារផងដែរដើម្បីស្តារឡើងវិញពេលទឹកសម្រក។ពេលទឹកចាប់ផ្តើមស្រកយើងបន្តបានធ្វើការស្តារឡើងវិញជាបណ្តើរៗលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានានៅមូដលដ្ឋានផងដែរ ។

ឯកឧត្តមអភិបាលខេត្តបន្តថា ថ្ងៃនេះខ្ញុំជាមួយកងកម្លាំងទាំង០៣ប្រភេទ និងអាជ្ញាធរដែនដីទាំងអស់ បានបន្តធ្វើការ សាងសង់ផ្ទះជូនដល់ប្រជាពលរដ្ឋចំនួន០៣ខ្នង ស្មើនឹង០៣គ្រួសារ ក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ លើផែនការសរុប២៨ខ្នងលើ០២ស្រុក ក្រុង ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ដែលជាកន្លែងទទួលរងគ្រោះធ្ងន់ធ្ងរជាងគេនឹងបន្តដោះស្រាយ និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋ។ ក្នុងនាមរាជរដ្ឋាភិបាល អាជ្ញាធរដែនដីបានខិតខំដោះស្រាយសបបែបយ៉ាង ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋចំនួន០៣គ្រួសារក្នុងភូមិសែសិនដែលទទួលបានការសាងសង់ផ្ទះពីអាជ្ញាធរ កងកម្លាំង សូមគោរពថ្លែងអំណរគុណ និងជូនពរដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអាជ្ញាធរដែនដី អភិបាលខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានជួយសាងសង់ផ្ទះ ឲ្យបានកន្លែងស្នាក់នៅសមរម្យឡើងវិញក្រោយពីចប់ទឹកជំនន់នេះ៕


អត្ថបទដែលជាប់ទាក់ទង
មន្ត្រីប្រចាំតំបន់អង្គរ ​បង្ហាញមុខបុរសម្នាក់ដែលសុខៗ​ យក​កូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មបុរាណ​
ព័ត៌មានជាតិ
​កម្ពុជាចេញលិខិតថ្លែងអំណរគុណដល់ក្រុមហ៊ុនអាកាសចរដែលបានដឹកជញ្ជូនម៉ាស ​និងបរិក្ខាពេទ្យរបស់រដ្ឋាភិបាលកម្ពុជា ​យកទៅជូនរដ្ឋាភិបាលឡាវ
ព័ត៌មានជាតិ
ស្តេចចម្រៀងអូប៉េរ៉ាខ្មែរ លោក ឃួន សិទ្ធិស័ក្តិ គ្រោងចូលរោងការ នៅខែក្រោយនេះ ហើយតើនរណាជាគូគាប់ម្ចាស់ចិត្ត?
ព័ត៌មានជាតិ
បន្ទាប់ពី​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​មិនមាន​ឆ្លង​ជំងឺ​កូ​វីដ ឯកឧត្តម ប្រាក់ សុខុន នឹងចូលរួម​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី ៣៧ (CMF)
ព័ត៌មានជាតិ
ព្រះនាង នរោត្តម ជេនណា ​សែស្រឡាយក្សត្រ ​ដែលលូតលាស់លើវិថីសិល្បៈចម្រៀងថ្មី កំពុងមានប្រជាប្រិយភាព​
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូល​​បំពេញការងារនៅវិមានសន្តិភាពវិញហើយ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី