ក្រុមហ៊ុន Google បានធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ដើម្បីកែសម្រួលភាពចន្លោះប្រហោងទាក់ទងនឹង zero-days​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បច្ចេកវិទ្យា)៖ កាលពីម្សិលមិញនេះក្រុមហ៊ុន Google បានដាក់ឱ្យប្រើប្រាស់កម្មវិធី Chrome version 86.0.4240.198 ដើម្បីធ្វើការកែសម្រួលទាក់ទងនឹងភាពចន្លោះប្រហោង zero-days ចំនួន២បន្ថែមទៀត ដែលនេះជាការធ្វើបច្ចុប្បន្នភាពលើកទី២ ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះទាក់ទងនឹងបញ្ហាស្រដៀងគ្នានេះ។

ភាពចន្លោះប្រហោងថ្មីទាំងពីរនេះ ត្រូវបានរាយការណ៍ដោយជនអនាមិកកាលពីថ្ងៃចន្ទនិងថ្ងៃពុធដើមសប្តាហ៍នេះ ប៉ុន្តែគេពុំបានដឹងទេថាតើ ភាពចន្លោះប្រហោងទាំងពីរត្រូវបានប្រើរួមគ្នា ឬប្រើដាច់ពីគ្នាក្នុងការវាយប្រហារនោះទេ។ ម្យ៉ាងវិញទៀតក្រុមហ៊ុន Google ក៏មិនបានបង្ហាញព័ត៌មានលម្អិតពីការប៉ះពាល់ទាក់ទងនឹងការវាយប្រហារនេះនៅឡើយដែរ។

ទោះបីជាការវាយប្រហារតាមរយៈ zero-days មានគោលដៅច្បាស់លាស់ និងភាគច្រើនមិនមានការប៉ះពាល់ដល់អ្នកប្រើប្រាស់ទូទៅក៏ដោយក្ដី តែទោះជាយ៉ាងណា នាយកដ្ឋាននៅតែសំណូមពរឱ្យលោកអ្នកដែលប្រើកម្មវិធី Chrome គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីនេះដើម្បីចៀសវាងពីការវាយប្រហារផ្សេងៗ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទដែលជាប់ទាក់ទង
ក្រុមហ៊ុន Moderna អះអាងថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធិភាពខ្ពស់ ក្នុងការបង្ការជំងឺ COVID-19
អន្តរជាតិ
បាតុករថៃ ៦នាក់ត្រូវគ្រាប់កាំភ្លើង រាប់សិបនាក់ទៀតរងរបួសក្នុងការប៉ះទង្គិចជាមួយប៉ូលីស ខណៈក្រុមប៉ូលិសបដិសេធថាមិនបានបាញ់
អន្តរជាតិ
TOP NEWS: សហរដ្ឋអាមេរិក នឹងកាត់បន្ថយចំនួនទ័ពនៅអាហ្វហ្គានីស្ថាន និងអ៉ីរ៉ាក់ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២១
អន្តរជាតិ
WHO សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងនៃការឆ្លងCOVID-19 នៅសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប
អន្តរជាតិ
បងប្អូនខ្មែរនៅកូរ៉េប្រយ័ត្ន! ​អាជ្ញាធរ សុខាភិបាលកូរ៉េព្រមានពីរលកថ្មីនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ​អាចពី៣០០ ទៅ៤០០ករណីក្នុងមួយថ្ងៃ​
អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង បញ្ជាណែនាំមន្ត្រីខ្លួនឱ្យរឹតបន្តឹងលើវិធានការប្រឆាំងនឹងមេរោគឆ្លង ចំពេលមានការរាតត្បាតជាសកល
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី