TOP NEWS: សហរដ្ឋអាមេរិក នឹងកាត់បន្ថយចំនួនទ័ពនៅអាហ្វហ្គានីស្ថាន និងអ៉ីរ៉ាក់ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២១​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Christopher Miller បាននិយាយនៅថ្ងៃអង្គារថាសហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពនៅអាហ្វហ្គានីស្ថាន និងអ៉ីរ៉ាក់មកនៅត្រឹមប្រមាណ ២ ៥០០នាក់ នៅពាក់កណ្តាលខែមករា។ នេះបើយោងតាមការចុះផ្សាយរបស់ CGTN នៅថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០២០។

ការផ្លាស់ប្តូរនេះនឹងអនុវត្តតាមបទបញ្ជារបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការផ្លាស់ប្តូរកងកម្លាំងអាមេរិកនៅក្នុងប្រទេសទាំងពីរ។

មន្ទីរប៉ង់តាហ្គោនបានប្រកាសនៅថ្ងៃអង្គារនេះថាកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ នឹងស្ថិតនៅក្នុងកម្រិតទាបបំផុតក្នុងរយៈពេលជិត ២០ ឆ្នាំនៃសង្គ្រាម បន្ទាប់ពីលោក ត្រាំ បានសន្យាបញ្ចប់ជម្លោះនៅបរទេស។

សូមរំលឹកថា ទាហានអាមេរិកប្រហែល ៤ ៥០០ នាក់ ស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និង ៣ ០០០ នាក់នៅក្នុងប្រទេសអ៉ីរ៉ាក់៕

អត្ថបទដែលជាប់ទាក់ទង
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសថានឹងប្រើច្បាប់ទាំងអស់ ដើម្បីប្រឆាំងនឹងក្រុមបាតុករ
អន្តរជាតិ
ខ្សែភាពយន្ត Wonder Woman 1984 សម្រេចបញ្ចេញកាលបរិច្ឆេទបញ្ចាំង ទាំងក្នុងរោងកុន និង HBO Max នៅចុងឆ្នាំ២០២០នេះ
អន្តរជាតិ
លោក ដូណាល់ ត្រាំ បណ្តេញនាយកទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិក
អន្តរជាតិ
Zoom បន្ថែមមុខងារសុវត្ថិភាព មួយចំនួន ដើម្បីកាត់បន្ថយការរំខានក្នុងពេល Video Conferencing
អន្តរជាតិ
ក្រុមហ៊ុន Moderna អះអាងថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធិភាពខ្ពស់ ក្នុងការបង្ការជំងឺ COVID-19
អន្តរជាតិ
បាតុករថៃ ៦នាក់ត្រូវគ្រាប់កាំភ្លើង រាប់សិបនាក់ទៀតរងរបួសក្នុងការប៉ះទង្គិចជាមួយប៉ូលីស ខណៈក្រុមប៉ូលិសបដិសេធថាមិនបានបាញ់
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី