មេដឹកនាំកូរ៉េខាងជើង បញ្ជាណែនាំមន្ត្រីខ្លួនឱ្យរឹតបន្តឹងលើវិធានការប្រឆាំងនឹងមេរោគឆ្លង ចំពេលមានការរាតត្បាតជាសកល​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យរឹតបន្តឹងនូវវិធានការប្រឆាំងនឹងមេរោគឆ្លង ខណៈមានការរីករាលដាលនៃជំងឺឆ្លងរាតត្បាតទូទាំងពិភពលោក។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន KCNA បានផ្សាយកាលពីថ្ងៃច័ន្ទ។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា លោក គីម​ ជុងអ៊ុន បានចូលរួមក្នុងកិច្ចប្រជុំនយោបាយរបស់គណបក្សពលករកាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយលោកបានពិភាក្សាជាមួយអ្នកចូលរួម ដើម្បីបង្កើនវិធានការប្រឆាំងជាមួយជំងឺ COVID-19 បើទោះបីជាប្រទេសរបស់លោក នៅមិនទាន់មានករណីជំងឺនេះនៅឡើយក្ដី។

កិច្ចប្រជុំនេះបានកើតឡើងចំពេលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចជុំវិញការរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ-១៩ ដែលកំពុងដាក់សម្ពាធបន្ថែមលើសេដ្ឋកិច្ចរបស់ប្រទេសដែលត្រូវបានវាយដំដោយការដាក់ទណ្ឌកម្មអន្តរជាតិជុំវិញកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួន។

នៅក្នុងកិច្ចប្រជុំនោះលោកគីមបានពិភាក្សាអំពីណែនាំអ្នកនៅឯកិច្ចប្រជុំនយោបាយឱ្យប្រុងប្រយ័ត្ន និងធ្វើឱ្យវិធានការប្រឆាំងនឹងការរីករាលដាលរបស់ប្រទេសរឹងមាំដូចដែក។ លោកបានមើលឃើញពីភាពចាំបាច់នៃការពង្រឹងការការពារ ដោយសារតែឥឡូវនេះប្រទេសមួយចំនួនមានការផ្ទុះក្នុងចំនួនច្រើនឡើងវិញ។

ជាមួយគ្នានេះ កូរ៉េខាងជើងក៏ហាក់មិនចាប់អារម្មណ៍ចំពោះការឈ្នះឆ្នោតរបស់លោក ចូ បៃដិន ដែលជាប្រធានាធិបតីអាមេរិកថ្មីផងដែរ ដោយសារតែរហូតមកទល់ពេលនេះគ្មានបណ្ដាញផ្សព្វផ្សាយនៅកូរ៉េខាងជើងណានិយាយពីគាត់ឡើយ ប៉ុន្តែពួកគេបានតាមដានលោក ដូណាល់ ត្រាំ ដែលកំពុងបន្ដប្ដឹងនៅក្នុងការបោះឆ្នោតប្រធានាធិបតីនេះ ដោយលោក ដូណាល់ ត្រាំ បានចោទថាមានការក្លែងបន្លំ៕

អត្ថបទដែលជាប់ទាក់ទង
Zoom បន្ថែមមុខងារសុវត្ថិភាព មួយចំនួន ដើម្បីកាត់បន្ថយការរំខានក្នុងពេល Video Conferencing
អន្តរជាតិ
ក្រុមហ៊ុន Moderna អះអាងថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធិភាពខ្ពស់ ក្នុងការបង្ការជំងឺ COVID-19
អន្តរជាតិ
បាតុករថៃ ៦នាក់ត្រូវគ្រាប់កាំភ្លើង រាប់សិបនាក់ទៀតរងរបួសក្នុងការប៉ះទង្គិចជាមួយប៉ូលីស ខណៈក្រុមប៉ូលិសបដិសេធថាមិនបានបាញ់
អន្តរជាតិ
TOP NEWS: សហរដ្ឋអាមេរិក នឹងកាត់បន្ថយចំនួនទ័ពនៅអាហ្វហ្គានីស្ថាន និងអ៉ីរ៉ាក់ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២១
អន្តរជាតិ
WHO សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងនៃការឆ្លងCOVID-19 នៅសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប
អន្តរជាតិ
បងប្អូនខ្មែរនៅកូរ៉េប្រយ័ត្ន! ​អាជ្ញាធរ សុខាភិបាលកូរ៉េព្រមានពីរលកថ្មីនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ​អាចពី៣០០ ទៅ៤០០ករណីក្នុងមួយថ្ងៃ​
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី