(អន្តរជាតិ)៖ ក្រុមហ៊ុន Moderna បាននិយាយថា វ៉ាក់សាំងពិសោធន៍របស់ខ្លួនមានប្រសិទ្ធិភាព ៩៤.៥ ភាគរយ ក្នុងការបង្ការជំងឺ COVID-19 ដោយផ្អែកលើទិន្នន័យបណ្តោះអាសន្នពីការសាកល្បងដំណាក់កាលចុងក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។
បើរួមគ្នាជាមួយវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ដែលមានប្រសិទ្ធភាពជាង ៩០ ភាគរយ ហើយកំពុងតែរង់ចាំការត្រួតពិនិត្យទិន្នន័យសុវត្ថិភាពនិងការត្រួតពិនិត្យបទប្បញ្ញត្តិបន្ថែមទៀត សហរដ្ឋអាមេរិកអាចមានវ៉ាក់សាំងចំនួន ២ ដែលនឹងត្រូវបានអនុញ្ញាតសម្រាប់ការប្រើប្រាស់បន្ទាន់ក្នុងខែធ្នូ ជាមួយនឹងវ៉ាក់សាំងរហូតដល់ ៦០ លានដូស ក្នុងឆ្នាំនេះ៕



