(សហរដ្ឋអាមេរិក)៖ ចំនួនអ្នកឆ្លងកូវីដ-១៩នៅសហរដ្ឋអាមេរិកបានកើនដល់ជាង ១១លាននាក់ ដោយនេះជាការកើនឡើងយ៉ាងឆាប់រហ័ស។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
ទិន្នន័យរបស់ រ៉យទ័រ បានបង្ហាញពីល្បឿននៃការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅសហរដ្ឋអាមេរិក ដែលបានកើនឡើងយ៉ាងឆាប់រហ័ស ជាមួយនឹងករណីថ្មីចំនួន ១លានករណី ត្រឹមរយៈពេល ៨ថ្ងៃ កន្លងមកនេះ។
បើប្រៀបធៀបទៅនឹងការកើនឡើងកន្លងមក វាចំណាយរយៈពេល ១០ថ្ងៃ ក្នុងការកើនឡើងករណីពី ៩ ទៅ ១០ លាន និង ១៦ថ្ងៃ ចាប់ពី ៨លាន ពី ៩លាន ករណី។
រយៈពេល ៧ថ្ងៃ ចុងក្រោយនេះ របាយការណ៍បានថាសហរដ្ឋអាមេរិកមានករណីប្រចាំថ្ងៃប្រមាណជាង ១៤៤,០០០ ករណី និងចំនួនអ្នកស្លាប់ប្រចាំថ្ងៃមានចំនួន ១,១២០ នាក់ ដែលជាចំនួនខ្ពស់បំផុត ជាងប្រទេសណាទាំងអស់នៅលើពិភពលោក៕




