​កម្ពុជា​សម្រេចជ្រើសរើសឈុត​​ «ព្រះថោងតោងស្បៃនាងនាគ» ​ដើម្បី​បង្ហាញដល់ពិភពលោក​ ក្នុងព្រឹត្តិការណ៍ដ៏ធំមួយនៅទីក្រុងបាងកក​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ថៃ)៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា​ ​ឆ្នាំ​២០២០​ ដើម្បីចូលរួមអនុវត្តសេដ្ឋកិច្ចការទូត​ ដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ឯកឧត្តម​ អ៊ូក​សោភ័ណ​ ឯកអគ្គរាជទូតកម្ពុជា​ប្រចាំប្រទេសថៃ និង​ភរិយា​ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការ​ 10th Thai Silk Road to the World 2020 ដែលរៀបចំឡើងនៅវិមានរដ្ឋាភិបាលថៃ ក្រោមអធិបតីភាព ឯកឧត្តម វិស្ណុ គ្រឿង៉ាម​ ឧបនាយករដ្ឋមន្រ្តីនៃប្រទេសថៃ។ 

នៅក្នុង​ឱកាសនោះ ក្នុងជាសមាជិកមួយរូបនៃគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ខាងលើ ឯកឧត្តម​ឯកអគ្គ​រាជទូត​ បានជម្រាបជូនអង្គប្រជុំ​ អំពីការចូលរួម​របស់​កម្ពុជា​តាមរយៈ​ការជ្រើសរើសឈុត​ «ព្រះថោងតោងស្បៃនាងនាគ» ដែលជាម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បី​បង្ហាញជូនដល់ពិភពលោក ជាមួយបណ្តាអង្គទូត និងតារាបង្ហាញម៉ូតអាជីពប្រមាណជាង ១០០​ ដែលគ្រោងនឹងរៀបចំឡើងក្នុងដើមខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងបាងកក៕

អត្ថបទដែលជាប់ទាក់ទង
សហព័ន្ធស្រូវអង្ករកម្ពុជា ហួសចិត្តចំពោះទង្វើរបស់ជនអគតិមួយក្រុមតូច ដែលចង់បំផ្លាញផលប្រយោជន៍កម្ពុជា ជាពិសេសផលប្រយោជន៍កសិករខ្មែរ
ព័ត៌មានជាតិ
Good News៖ មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់​ទៀត ក្នុងនោះ មាន​ម្នាក់ ជា​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ថ្ងៃ​៣​វិច្ឆិកា គឺ​ឯកឧត្តម សួស យ៉ា​រ៉ា​
ព័ត៌មានជាតិ
ឯកឧត្ដម ជិន ម៉ាលីន៖ គ្មានការធ្វើទុក្ខ បុកម្នេញលើអ្នកការពារសិទ្ធិមនុស្សនោះទេ
ព័ត៌មានជាតិ
លោក ម៉ម សូណង់ដូ លោក ញឹក ប៊ុនឆៃ និង​លោក កែម រិ​ទ្ធិ​សិត បង្កើត «​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​»
ព័ត៌មានជាតិ
TOP NEWS: នាយករដ្ឋមន្ដ្រីឡាវ ផ្ញើលិខិតថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន អំពីការផ្តល់ជំនួយសប្បុរធម៌ម៉ាសចំនួន២លាន និងបរិក្ខាពេទ្យសម្រាប់ប្រឆាំងជំងឺកូវីដ-១៩
ព័ត៌មានជាតិ
អំណោយម៉ាសចំនួន ២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន​ ១២មុខរបស់កម្ពុជា​ ត្រូវបានប្រគល់ជូននាយករដ្ឋមន្រ្តីឡាវហើយ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី