ឯកឧត្តម វេង សាខុន រំភើបរីករាយជាពន់ពេក​ ដែលលទ្ធផលតេស្តជាលើកទី៣ អវិជ្ជមាន​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា លទ្ធផលនៃការធ្វើតេស្តជាលើកទី៣ គឺអវិជ្ជមានកូវីដ-១៩។

ឯកឧត្តមបានបញ្ជាក់ថា «ថ្ងៃនេះយើងខ្ញុំ ដែលមានកតព្វកិច្ចធ្វើចត្តាឡីស័ក បានចូលទៅផ្តល់សំណាកជូនវិទ្យាស្ថានប៉ាស្ទើរកម្ពុជា ជាលើកទីបី នៅព្រឹកថ្ងៃទី១៤ ខែវិឆ្ឆិកា ឆ្នាំ២០២០ ។ សូមសេចក្តីរីករាយ និងសុភមង្គលចូលមានដល់ក្នុងក្រុមគ្រួសារ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា នាចុងសប្តាហ៍នេះ»​។

ឯកឧត្តមបានបន្តថា «ក្នុងក្តីរំភើបរីករាយជាពន់ពេក នៅរសៀលថ្ងៃនេះ ក្រោយពីទទួលបានដំណឹងពីក្រសួង សុខាភិបាល ថា៖ លទ្ធផលនៃការធ្វើតេស្តទៅលើសំណាកដែលបានផ្តល់ជាលើកទីបី នាព្រឹកមិញនេះរបស់យើងខ្ញុំករុណា ខ្ញុំគឺទទួលបានលទ្ធផល អវិជ្ជមានមេរោគកូវីដ១៩ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រសួងសុខាភិបាល និងមន្ត្រីវិទ្យាស្ថានប៉ាស្ទើរទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការយកសំណាក និងធ្វើការវិភាគយ៉ាងសុក្រិតបំផុត ទន្ទឹមនឹងនេះ យើងខ្ញុំករុណា ខ្ញុំសូមអរព្រះគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា ដែលបានផ្ញើរសារសំដែងការព្រួយបារម្ភពីសុខភាពរបស់យើងខ្ញុំករុណា ខ្ញុំ និងលើសពីនេះទៀតគឺបានផ្ញើរសារជូនពរមកយើងខ្ញុំករុណា ខ្ញុំឲ្យរួចផុតពីមេរោគកូវីដ១៩។ ស្ថិតក្នុងឱកាសនេះ យើងខ្ញុំករុណា ខ្ញុំ សូមប្រគេននិងជូនពរ ព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា សូមទទួលបានពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ»​៕

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន​៖ ខ្មែរ​យើង ពិតមែនតែ​ក្រ ក៏ប៉ុន្តែ​ចិត្ត​ មិន​ក្រ​ទេ​!
ព័ត៌មានជាតិ
អ្នក​ប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា ត្រូវបាន​ធ្វើតេស្ត កាលពី​ថ្ងៃទី​១៤​វិច្ឆិកា បាន ១៣០០​នាក់ ក្នុងនោះ ១១៩៥​នាក់ អវិជ្ជមាន​កូ​វីដ​១៩ នៅសល់ ១០៥​នាក់ បន្ត​ពិនិត្យ នៅ​ថ្ងៃទី​១៥​វិច្ឆិកា​នេះ​ទៀត​
ព័ត៌មានជាតិ
Good News៖ នៅ​កម្ពុជា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ទេ កាលពី​ថ្ងៃទី​១៤​វិច្ឆិកា​!
ព័ត៌មានជាតិ
ម៉ាស ២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បរិច្ចាគ​ជូន​ឡាវ នឹងត្រូវ​ដឹក​តាម​យន្តហោះ​ពិសេស ទៅ​ទីក្រុង​វៀងចន្ទន៍ នៅ​ថ្ងៃ​ចន្ទ ទី​១៦​វិច្ឆិកា​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូននាយករដ្ឋមន្ត្រីឡាវ ដែលបានសួរសុខទុក្ខ ជាការបង្ហាញនូវទំនាក់ទំនងពិសេសក្នុងភាពជាបងប្អូននៃប្រទេសទាំងពីរ
ព័ត៌មានជាតិ
បក្ខពួកទណ្ឌិត សម រង្ស៊ី ៦៨​នាក់​ទៀត ​ដែលពាក់ព័ន្ធរួមគំនិត​ក្បត់​ជាតិ​ ត្រូវបានតុលាការកោះហៅចូលសវនាការ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី