ក្រសួងសុខាភិបាល ណែនាំ​ឲ្យ​ចែកចាយ ឬ​លក់​ម៉ាស និង​ផលិតផល​សម្លាប់​មេរោគ មានគុណ​ភាព និង​សុវត្ថិភាព ឲ្យ​មាន​តម្លៃថោក​សមរម្យ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល តាមរយៈ​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានចេញ​លិខិត ណែនាំ​ដល់​ឱសថការី ទទួលបន្ទុក​បច្ចេកទេស និង​ប្រធាន​គ្រឹះស្ថាន​ផលិត​ឱសថ ឱសថការី​ទទួលបន្ទុក​បច្ចេកទេស និង​ប្រធាន​គ្រឹះស្ថាន​ផលិត​ឧបករណ៍​បរិក្ខារ​ពេទ្យ ឱសថការី​ទទួលបន្ទុក​បច្ចេកទេស និង​ប្រធាន​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ ប្រធាន​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ផលិតផល​គ្រឿងសម្អាង និង​ឱសថការី​ទទួលបន្ទុក​បច្ចេកទេស និង​ម្ចាស់​ឱសថស្ថាន ឱសថស្ថាន​រង ក្នុង​កម្មវត្ថុ ថា​ត្រូវ​ចែកចាយ ឬ​លក់​ម៉ាស និង​ផលិតផល​សម្លាប់​មេរោគ ដែលមាន​គុណភាព និង​សុវត្ថិភាព ឲ្យ​មាន​តម្លៃថោក​សមរម្យ ដែល​ប្រជាពលរដ្ឋ អាច​ទិញ​ប្រើប្រាស់​បាន ក្នុងការ​ការពារ​ការ​ចម្លង​វីរុស​កូ​វីដ​១៩​។​

​ក្នុង​លិខិត លើកឡើងថា «​ដើម្បី​ចូលរួមចំណែក​បង្ការ​ទ​ប់​ស្កាត់​ការចម្លង​វីរុស​កូ​វីដ​១៩ ពាក់ព័ន្ធ​ទៅនឹង «​ព្រឹត្តិការណ៍​០៣​វិច្ឆិកា​» ក្រសួងសុខាភិបាល តម្រូវ​ឲ្យ​លោក​លោកស្រី ត្រូវ​ចែកចាយ ឬ​លក់​ម៉ាស និង​ផលិតផល​សម្លាប់​មេរោគ ដែលមាន​លេខ​ទិដ្ឋាការ ឬ​បញ្ជិការ ឬ​ប្រវេទន៍ ពី​ក្រសួងសុខាភិបាល ក្នុង​តម្លៃថោក​សមរម្យ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ មានលទ្ធភាព​ទិញ​ផលិតផល​ទាំងនេះ យកមកប្រើ​ប្រាស់​បាន និង​ហាមឃាត់​ដាច់ខាត​ការចែក​ចាយ ឬ​លក់​ផលិតផល​ម៉ាស និង​ផលិតផល​សម្លាប់​មេរោគ​ក្លែងបន្លំ ឬ​អន់​គុណភាព​»​។ 

​ទន្ទឹមនេះដែរ ក្រសួងសុខាភិបាល ក៏បាន​ជម្រាបជូន​ដល់​សាធារណជន ជ្រាបថា «​មុននឹង​សម្រេចចិត្ត​ទិញ​ម៉ាស និង​ផលិតផល​សម្លាប់​មេរោគ ត្រូវ​ពិនិត្យមើល​ផលិតផល​ណា ដែលមាន​បិទ​លតា​ប​ត្រ​ទិដ្ឋាការ ឬ​បញ្ជិកា ឬ​ប្រវេទន៍ ដូច​មាន​គំរូ​ភ្ជាប់​មកជា​មួយ​នៅ​ទំព័រ​ទី​២ ទើប​ជា​ផលិតផល ដែលមាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​»​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ព្រមាន​ថា ម្ចាស់​គ្រឹះស្ថាន និង​ឱសថការី ទទួលបន្ទុក​បច្ចេកទេស​គ្រឹះស្ថាន​ខាងលើ ឬ​បុគ្គល​ណា ដែល​មិន​គោរព​តាម​ការណែនាំ​នេះ ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរ៉ឹង ដោយ​ធ្វើ​ការផ្អាក​សកម្មភាព​អាជីវកម្ម​គ្រឹះស្ថាន​នោះ និង​វិធានការ​ផ្សេងៗ​ទៀត ស្របតាម​ច្បាប់​ជា​ធរមាន​៕​

អត្ថបទដែលជាប់ទាក់ទង
កម្ពុជា បញ្ជាក់​ជំហរ​ជាថ្មី ទៅកាន់​មេដឹកនាំ​អាស៊ាន និង​ប្រទេស​ដៃគូ​អាស៊ាន​ថា មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​យោធា​បរទេស​ណាមួយ នៅក្នុង​ទឹក​កម្ពុជា​ឡើយ​
ព័ត៌មានជាតិ
ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា មាន​អ្នក​ប៉ះពាល់ ១៤​នាក់​ទៀត បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ដែល​លទ្ធផល​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ទាំងអស់​
ព័ត៌មានជាតិ
កូ​វីដ​១៩ នៅ​កម្ពុជា មាន​អ្នក​ឆ្លង​ថ្មី​ម្នាក់ទៀត ជា​បុរស​ជនជាតិ​អាមេរិក អាយុ ៦៥​ឆ្នាំ​
ព័ត៌មានជាតិ
ក្រសួងការបរទេស ចេញប្រកាសពី​លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធ
ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ម៉ាស២០ម៉ឺន តាមរយៈសាលារាជធានីភ្នំពេញ ជូនដល់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដើម្បីចែកសមាជិកសមាគម សម្រាប់ចែកបន្តដល់កម្មករសំណង់
ព័ត៌មានជាតិ
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងលោកឧញ៉ា លី ហួរ ចុះចែក ម៉ាស់ដល់កម្មករជិត ១ពាន់នាក់ នៅបុរីវិមានភ្នំពេញ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី