កូ​វីដ​១៩ នៅ​កម្ពុជា មាន​អ្នក​ឆ្លង​ថ្មី​ម្នាក់ទៀត ជា​បុរស​ជនជាតិ​អាមេរិក អាយុ ៦៥​ឆ្នាំ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា​នេះ​ថា នៅ​កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត ជា​បុរស​ជនជាតិ​អាមេរិកកាំង អាយុ ៦៥​ឆ្នាំ​។ បុរស​អាមេរិក​នេះ ទើប​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៣​វិច្ឆិកា​។ ក្រោយ​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩ អ្នកជំងឺ​នេះ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល បាន​កត់សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ ជាមួយ​បុរស​ជនជាតិ​អាមេរិក ដែល​រកឃើញ​កើត​ជំងឺ​កូ​វីដ​១៩ ខាងលើនេះ សរុប​មាន​ចំនួន ៧១​នាក់​។ ក្នុងនោះ អ្នកដំណើរ ចំនួន ៧០​នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ នៅ​មណ្ឌល​ទ័ពអាកាស ១៩​នាក់ សណ្ឋាគារ​សុខា ភ្នំពេញ ៣​នាក់ សណ្ឋាគារ ធាន​យី ៥​នាក់ និង​សណ្ឋាគារ ចុង​ស៊ី​ង ៤៤​នាក់​។​

​ក្រសួងសុខាភិបាល បានប្រកាសថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣០២​នាក់​។ ក្នុងនោះ ២៨៩​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​១៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ​៕​

អត្ថបទដែលជាប់ទាក់ទង
​សម្តេចពិជ័យសេនា ទៀ បាញ់ ​ក្រើនរំលឹកដល់អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍​ ៣វិច្ឆិកា ​ទាំងដោយផ្ទាល់ ​និងដោយប្រយោល ​បន្តធ្វើចត្តាឡីស័កឲ្យបានម៉ឺងម៉ាត់ ​និងត្រឹមត្រូវ
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ «ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣ ​ហើយលទ្ធផលទាំងខ្ញុំនិងភរិយាក៏ដូចជាបងប្អូននៅជុំវិញគឺ អវិជ្ជមានកូវីដ-១៩ទាំងអស់»
ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​បន្តចែកអាវរងារជូនយោធិនតាមបណ្តាអង្គភាពមួយចំនួន នៅខេត្តតាកែវ
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ជូនដំណឹងពីការកំណត់ព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមិនទាន់មានភាពច្បាស់លាស់
ព័ត៌មានជាតិ
កម្ពុជា បញ្ជាក់​ជំហរ​ជាថ្មី ទៅកាន់​មេដឹកនាំ​អាស៊ាន និង​ប្រទេស​ដៃគូ​អាស៊ាន​ថា មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​យោធា​បរទេស​ណាមួយ នៅក្នុង​ទឹក​កម្ពុជា​ឡើយ​
ព័ត៌មានជាតិ
ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា មាន​អ្នក​ប៉ះពាល់ ១៤​នាក់​ទៀត បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ដែល​លទ្ធផល​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ទាំងអស់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី