ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា មាន​អ្នក​ប៉ះពាល់ ១៤​នាក់​ទៀត បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ដែល​លទ្ធផល​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ទាំងអស់​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ថ្ងៃទី​០៣​វិច្ឆិកា បាន​ចំនួន ១៤​នាក់ ដែល​លទ្ធផល​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ទាំងអស់​។ គិតពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ សរុប​ចំនួន​តេស្ត ដែល​បានធ្វើ​វិភាគ មាន ២៥៦៧ វត្ថុ​សំណាក់ ( ក្នុង​ចំនួន​នេះ មាន​អ្នក​ដែល​បានធ្វើ​តេស្ត​លើក​ទី​១ ចំនួន ១៧៤១​នាក់ និង​លើក​ទី​២ បាន ៨២៦​នាក់ ) ដោយ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បង្ហាញថា មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ៤​នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា​នេះ ជាការ​ធ្វើតេស្ត​លើក​ទី​៣ លើ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣​វិច្ឆិកា​។ ក្នុងនោះ មាន​ទាំង​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​ក្រុមគ្រួសារ និង​រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ រួមទាំង​អ្នកកាសែត​សរុប​ជាង ១០០០​នាក់​។ លទ្ធផល ២​លើក​កន្លងមក គឺ​អ្នក​ទាំងអស់នេះ មិនមាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ឡើយ​។​

​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣​វិច្ឆិកា ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​៤​វិច្ឆិកា នឹងត្រូវ​ធ្វើតេស្ត​ម្តងទៀត លើកចុងក្រោយ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០៕​

អត្ថបទដែលជាប់ទាក់ទង
​អភិបាលខេត្តត្បូងឃ្មុំ ផ្តល់សៀវភៅសិក្សាស្រាវជ្រាវ ២ពាន់ក្បាល ​និងបង់អង្គុយ១០ឈុត ​ដល់វិទ្យាល័យចំនួន១០ ​ដើម្បីបំផុសស្មារតី ​និងជំរុញការអាន​ដល់សិស្សានុសិស្ស
ព័ត៌មានជាតិ
​សម្តេចពិជ័យសេនា ទៀ បាញ់ ​ក្រើនរំលឹកដល់អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍​ ៣វិច្ឆិកា ​ទាំងដោយផ្ទាល់ ​និងដោយប្រយោល ​បន្តធ្វើចត្តាឡីស័កឲ្យបានម៉ឺងម៉ាត់ ​និងត្រឹមត្រូវ
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ «ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣ ​ហើយលទ្ធផលទាំងខ្ញុំនិងភរិយាក៏ដូចជាបងប្អូននៅជុំវិញគឺ អវិជ្ជមានកូវីដ-១៩ទាំងអស់»
ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​បន្តចែកអាវរងារជូនយោធិនតាមបណ្តាអង្គភាពមួយចំនួន នៅខេត្តតាកែវ
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ជូនដំណឹងពីការកំណត់ព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមិនទាន់មានភាពច្បាស់លាស់
ព័ត៌មានជាតិ
កម្ពុជា បញ្ជាក់​ជំហរ​ជាថ្មី ទៅកាន់​មេដឹកនាំ​អាស៊ាន និង​ប្រទេស​ដៃគូ​អាស៊ាន​ថា មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​យោធា​បរទេស​ណាមួយ នៅក្នុង​ទឹក​កម្ពុជា​ឡើយ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី