(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចុះចែកម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ និងមន្ត្រីតាមគោលដៅ ក្នុងម្នាក់ទទួលបានម៉ាស់ចំនួន២ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។
សូមបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃទី២ ដែលរដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើសកម្មភាពបន្តចុះចែកម៉ាស់តាមគ្រប់គោលដៅស្តុបជូនដល់ប្រជាពលរដ្ឋនូវម៉ាស់ដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
រហូតមកដល់ថ្ងៃនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានម៉ាសចំនួ១៣ម៉ឺន ៥ពាន់ម៉ាស់ ពីសាលារាជធានីភ្នំពេញ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន (១១ម៉ឺនម៉ាស់ សម្រាប់ចែកជូនប្រជាពលរដ្ឋ និង ២ម៉ឺន ៥ពាន់ម៉ាស់សម្រាប់ចែកជូនសមត្ថកិច្ច៕




