(ភ្នំពេញ)៖ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិ បានលើកឡើងថា EBA លែងជាឧបសគ្គសម្រាប់កិច្ចសហប្រតិបត្តិការរបស់យើងក្នុងវិស័យយុត្តិធម៌ទៀតហើយ!។
ឯកឧត្តមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ បានដឹកនាំក្រុមការងារជួបជាមួយទូតសហភាពអឺរ៉ុប តាម Video conference ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យយុត្តិធម៌ និងត្រៀមសម្រាប់កិច្ចប្រជុំគណៈកម្មាធិការចំរុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ ដែលនឹងរៀបចំនៅថ្ងៃទី២៥-២៧ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជាមួយគ្នានេះ ឯកឧត្តម ជិន ម៉ាលីន បានឆ្លើយតប Comment របស់អ្នកប្រើប្រាស់ហ្វេសប៊ុកដែលលើកឡើងថា៖ «EBA មិនមែនជាឧបសគ្គសម្រាប់សហប្រតិបត្តិការតែវាជាឧបសគ្គសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន»។ ឯកឧត្តមបានសរសេរតបថា៖ «កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ គឺដើម្បីជីវភាពប្រជាជននិងការអវិវឌ្ឍ»៕




