រដ្ឋមន្ត្រីកសិកម្ម៖ ​​ការនាំចេញស្រូវទៅវៀតណាម ​ហក់ឡើងដល់ជាង ​២ម៉ឺន​តោនក្នុងមួយថ្ងៃ រីឯតម្លៃក៏ខ្ពស់​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន តាមរយៈគណនីហ្វេសប៊ុកនៅថ្ងៃទី១៣ ខែវិច្ឆិកានេះ បានឲ្យដឹងពីសកម្មភាពនាំចេញស្រូវរបស់កម្ពុជា ទៅកាន់ប្រទេសវៀតណាម នៅខេត្តខេត្តព្រៃវែង មានបរិមាណសរុបចំនួន ១០ ៥២៤តោន ក្នុងមួយថ្ងៃ។ ចំពោះតំលៃស្រូវ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម៖

១. ស្រូវផ្ការំដួលសើម ១១៣០ រៀល/គក្រ

២. ស្រូវ OM5451 ៩១០ រៀល/គក្រ

៣. ស្រូវអីអ៊ែ 504 ៩២០រៀល/គក្រ។

ឯកឧត្តមបានបន្តថា ដោយឡែក ការនាំស្រូវចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាម នៅតាមស្រុកសំខាន់ៗ តាមបណ្តាខេត្តជាប់ព្រំប្រទល់ដែនកម្ពុជា មក​ទល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ១ ៥៣៦ ៣៥០តោន។ ជាពិសេសក្នុងរយៈពេលមួយថ្ងៃម្សិលមិញនេះ នាំចេញបានចំនួន ២២ ១៣១តោន។

សូមជម្រាបថា ថ្ងៃនេះ ជាថ្ងៃទី៩ នៃការធ្វើចត្តាឡីស័ករបស់ខ្ញុំ ក្រោយពីព្រឹត្តិការណ៍០៣វិច្ឆិកា។ ទោះបីស្ថិតក្នុងការសម្រាកដើម្បីធ្វើចត្តាឡីស័ក ក៏​ឯកឧត្តមរដ្ឋមន្ត្រីនៅតែយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់លើវិស័យជំនាញរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង
កូ​វីដ​១៩ នៅ​កម្ពុជា មាន​អ្នក​ឆ្លង​ថ្មី​ម្នាក់ទៀត ជា​បុរស​ជនជាតិ​អាមេរិក អាយុ ៦៥​ឆ្នាំ​
ព័ត៌មានជាតិ
ក្រសួងការបរទេស ចេញប្រកាសពី​លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធ
ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ម៉ាស២០ម៉ឺន តាមរយៈសាលារាជធានីភ្នំពេញ ជូនដល់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដើម្បីចែកសមាជិកសមាគម សម្រាប់ចែកបន្តដល់កម្មករសំណង់
ព័ត៌មានជាតិ
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងលោកឧញ៉ា លី ហួរ ចុះចែក ម៉ាស់ដល់កម្មករជិត ១ពាន់នាក់ នៅបុរីវិមានភ្នំពេញ
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ណែនាំ​ឲ្យ​ចែកចាយ ឬ​លក់​ម៉ាស និង​ផលិតផល​សម្លាប់​មេរោគ មានគុណ​ភាព និង​សុវត្ថិភាព ឲ្យ​មាន​តម្លៃថោក​សមរម្យ​
ព័ត៌មានជាតិ
ចង់ដឹងទេថា! យុទ្ធនាការ ១ដុល្លារសម្រាប់កុមារកម្ពុជា ​ដែលកំពុងផុសផុលលើបណ្តាញសង្គម ទទួលបានថវិកាប៉ុន្មានហើយ? ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី