(ភ្នំពេញ)៖ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានប្រកាសលើកពេលេរៀបអាពាហ៍ពិពាហ៍កូនប្រុសកូនស្រី ដែលនឹងត្រូវរៀបចំនៅថ្ងៃទី ២០ វិច្ឆិកា ២០២០ ខាងមុខនេះ។
តាមរយៈសេចក្ដីជូនដំណឹងឯកឧត្ដម វេង សាខុន បានរៀបរាប់យ៉ាងដូច្នេះថា៖ «យើងខ្ញុំទាំងអស់គ្នាក្នុងនាមជាមាតា បិតាកូនប្រុស កូនស្រី មានកិត្តិយសសូមគោរពជម្រាបជូន សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយស ទាំងអស់មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ដោយសារមានព្រឹត្តិការណ៍ ៣វិច្ឆិកា ពិធីរៀបអាពាហ៍ពិពារហ៍កូន របស់យើងខ្ញុំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧៖០០នាទី រសៀល នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌កោះពេជ្រ (អគារ F) ត្រូវលើកទៅពេលក្រោយវិញ»៕



